ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសឈីលី រងការវាយ​ប្រហារ ដោយ​ក​ម្លាំងរ​ញ្ជួយដី ៦.៣ រិកស្ទ័រ

57

មជ្ឈមណ្ឌលការរញ្ជួយដីអឺរ៉ុប – មេឌីទែរ៉ាណេ (EMSC) បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត ៦.៣ រិកស្ទ័រ បានវាយប្រហារនៅក្បែរកោះស៊ីហ្គីមបូ និងបានរញ្ជួយតំបន់ឆ្នេរកណ្តាល របស់ប្រទេសនេះ កាលពីល្ងា​ចថ្ងៃចន្ទ។នេះបើតាមការផ្សាយរបស់សារព័ត៌មាន sputniknews កាល​ពីព្រឹកថ្ងៃទី៥វិច្ឆិកានេះ។

របាយការណ៍ដំបូងពី EMSC បាននិយាយថា ការរញ្ជួយដី បានវាយប្រហារចម្ងាយប្រមាណ ១៨៣ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Santiago របស់ប្រទេសឈីលី។
សាក្សីម្នាក់ដែលមានចម្ងាយប្រហែល ៨៩ គីឡូម៉ែត្រ ពីចំណុចកណ្តាល នៃការរញ្ជួយដីបានប្រាប់ EMSC នៅក្នុងសក្ខីកម្ម ដែលបានបកប្រែថា ពួកគេស្ថិតនៅខាងក្នុងអគារមួយដែលមាន “រចនាសម្ព័នរចនាសម្ព័នល្អ” ប៉ុន្តែការរញ្ជួយដីនៅតែ “មានអារម្មណ៍ខ្លាំង” ៕

អត្ថបទដែលជាប់ទាក់ទង