ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ប្រាប់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ចំពោះការចល័តកងកម្លាំង គ្រប់ប្រភេ​ទ គឺធ្វើឡើងក្នុ​ងគោ​លដៅបង្កើន​កា​រថែរ​ក្សាស​ន្តិសុ​ខ

39

 

ភ្នំពេញ៖ ក្រោយចប់ពិធីទទួលដំណើរនិវត្តន៍របស់កង​ទ័ពមួកខៀ​វកម្ពុជា ពីអាហ្វ្រិកកណ្តាល នៃកងកម្លាំងវិស្វកម្មលេខ ៥៩៤ រួចមក នៅថ្ងៃទី៤វិច្ឆិកានេះ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានផ្តល់បទ ​សម្ភា​សន៍ខ្លីមួយដោយបានបញ្ជាក់ថា ការហ្វឹកហ្វឺន និងការចល័តកងកម្លាំង គ្រប់ប្រភេ​ទនានា គឺធ្វើឡើងក្នុងគោលដៅបង្កើន​កា​រថែរក្សាសន្តិសុ​ខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពតែ ប៉ុណ្ណោះសូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថាចំពោះការប្រ កាសរបស់ សម រង្ស៊ី ដោយមានទាំងផែនការបង្កអសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃឱ្យចូលកម្ពុជាមកគាំទ្រចលនា របស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់នោះ កងទ័ពកម្ពុជាក៏បានត្រៀមរួចរាល់ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើសកម្មភាពដែលមានគោលដៅ បំផ្លាញសុខសន្តិភាពនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំង ៣ ប្រភេទនៅខេត្តជាប់ព្រំដែន​ថៃ បានធ្វើលំហាត់ហ្វឹកហ្វឺរួមគ្នាដោយ មាន ការច​ល័ត​កង​កម្លាំង ថែមទៀតផង។ លំហាត់ហ្វឹកហ្វឺននោះត្រូវបានអាជ្ញាធរ ប្រ​កាសថា ធ្វើដើម្បីបង្កើនការថែ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ​សាធារ​ណៈ និងសុវត្ថិភាព ស្របពេលដែល លោក សម រង្ស៊ី បានបង្ហាញផែនការបង្កអសន្តិសុខ ក្នុងប្រទេស ដោយការធ្វើចលនាកៀរគរ ពលករនៅថៃ ចូលកម្ពុជា មកគាំទ្រចលនារបស់ខ្លួន ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

អត្ថបទដែលជាប់ទាក់ទង