ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនៈលោកនាយករដ្ឋមន្រ្តីចិនចំពោះ​ASEANបូក៣

63


នៅថ្ងៃទី៤វិច្ឆិកានេះលោកLi Keqiang នាយករដ្ឋមន្រ្តីចិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣គឺអាស៊ានបូកចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី២២នៅទីក្រុងបាងកក។
លោកថ្លែងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំនេះដែលកាសែតបានស្រង់សង្ខេបថា«អាស៊ានបូក៣បានកើតឡើងនៅពេលមានវិបត្តិហិរញ្ញវត្ថុក្នងទ្វីបអាស៊ី និងមានគុណសប្បត្តិយ៉ាងខ្លាំងក្នុងការជួយជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ីនិងពិភពលោក។បច្ចុប្បន្ននេះស្ថានការណ៍សេដ្ឋកិច្ចពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងច្របូកច្របល់។សេដ្ឋកិច្ចពិភពលោកកំពុងទ្រឹងខ្លួននិងធ្លាក់ចុះ ការប្រឆាំងគ្នាក្នុងជំនួញពាណិជ្ជកម្មមានពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំអោយមានការប្រែប្រួលនិងកើតបញ្ហាប្រឈមថ្មីៗចំពោះការអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ីខាងកើត។ដូច្នេះប្រទេសអាស៊ានបូក៣ ត្រូវតែមានតួនាទីរួបរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការគ្នាដើម្បីទទួលដោះស្រាយបញ្ហាប្រឈមនានា បង្កើតកម្លាំងថាមពលថ្មី ដើម្បីអោយសេដ្ឋកិច្ចក្នុងភូមិភាគនិងសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញដោយរឹងមាំ។

អត្ថបទដែលជាប់ទាក់ទង