ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីប្រគល់ម៉ូតូដឹកដំរាមទំនើប រាប់សិបគ្រឿងជូនខណ្ឌ៤ដើម្បីត្រៀមដឹកសំរាមនាឱកាសបុណ្យអ៊ុំទូកនេះ

200

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាននិងសោភ័ណ្ឌភាពទីក្រុងខណៈដែលព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុកនឹងឈានមកដល់ក្នុងពេលខាងមុខនេះដោយបានឧបត្ថម្ភនូវម៉ូតូដឹកសំរាមបែបទំនើបៗរាប់សិបគ្រឿងដែលអាចបែនចាក់សំរាមបានដល់ខណ្ឌចំនួន៤ដែលមមាញឹកខ្លាំងជាមួយពិធីបុណ្យនេះ។

    ការប្រគល់ម៉ូតូដឹកសំរាមទំនើបៗជូនខណ្ឌទាំងបួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញខណ្ឌដែលទទួលបានម៉ូតូដឹកសំរាមទំនើបៗនេះរួមមាន៖ខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមននិងខណ្ឌបឹងកេងកងដើម្បីយកទៅប្រគល់ជូនបន្តទៅគ្រប់សង្កាត់ទាំងអស់នៃខណ្ឌទាំងបួននេះខណៈដែលខណ្ឌទាំងបួនសុទ្ធតែជាខណ្ឌសំខាន់និងសកម្មបំផុតក្នុងការត្រៀមប្រមូលយកសំរាមនិងសំអាតដើម្បីសោភណ្ឌភាពទីក្រុងនិងអនាម័យបរិស្ថានក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុកដែលនឹងធ្វើឡើងនៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង

    បើតាមការបញ្ជាក់អោយដឹងពីលោកកើតឆែអភិបាលរងរាជធានីភ្នំពេញបានអោយដឹងថាជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមទំនើបដែលអាចបែនចាក់សំរាមបាននេះទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ដើម្បីប្រគល់បន្តអោយគ្រប់សង្កាត់ក្នុងរាជធានីភ្នំពេញងាយស្រួលក្នុងការនាំយកកាក់សំណលទៅចាក់ឬប្រមូលផ្តុំនៅទីលានចាក់សំរាមធ្វើយ៉ាងណាពន្លើនការងារប្រមូលសំរាមនិងថែរក្សាបរិស្ថានអនាម័យជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញអោយបានល្អប្រសើរជៀសវាងការថ្នាក់ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលមានកន្លងមកខណៈដែលក្រុមហ៊ុនស៊ិនទ្រីទទួលបន្ទុកក្នុងការប្រមូលសំរាម៕

 

អត្ថបទដែលជាប់ទាក់ទង