ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគារភ្លោះមួយកន្លែង មានស្នាមនៅខេត្តព្រះសីហនុ ប្រេះកាំជណ្តើរ និងធ្នឹម អាជ្ញាធរតម្រូវឲ្យកម្មករទាំងអស់ ចាកចេញពីការដ្ឋានជាបន្ទាន់

57

 

ខេត្តព្រះសីហនុ ៖ ភ្លាមៗក្រោយទទួលដំណឹងថា មានអគារបេតុងមួយកន្លែងកំពុងសង់ថ្មីកម្ពស់៦ជាន់ ស្ថិតនៅតាមផ្លូវអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រុត ប្រេះ នៅវេលាមុនថ្ងៃត្រង់ថ្ងៃ៥វិច្ឆិកា២០១៩នេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ដើម្បីមានវិធានការ ការពារហានិភយ័ក្រែងមានការបាក់រលំអគារនេះ។ បើតាមលោកអភិបាលខេត្តមានប្រសាសន៍ថា ជំហានដំបូងគឺការជម្លៀសចេញកម្មករសំណង់ ឬអ្នកនៅក្បែរអគារនេះជាបណ្តោះអាសន្នសិន ដើម្បីទុកពេលឲ្យមន្ត្រីជំនាញដោះស្រាយ។ បើតាមការពិនិត្យបឋម ពីផ្នែកបច្ចេកទេសសំណង់ បានសន្និដ្ឋានថា ការស្រុត ប្រេះនេះទំនងជាដោយសារខាងសាងសង់ ជីកកាយគ្រឹះនៅផ្នែកខាងក្រោយជ្រៅពេក។
ទោះជាយ៉ាងនេះក្តី មន្ត្រីកំពុងកោះហៅម្ចាស់សំណង់ មកសាកសួរបន្ថែម ជាមួយនឹងការប្រកាស បិទផ្អាកការដ្ឋានសំណង់នេះទាំងស្រុង។

សំណង់អគារភ្លោះមួយនេះ មានកម្ពស់ម្ខាង ៦ជាន់ សរុបទាំងអស់គឺមាន ១២ ជាន់ ការប្រេះអគារមួយនេះផងដែរ ធ្វើឲ្យមានការភិតភ័យ នឹងព្រួយបារម្ភជាខ្លាំង ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែនឹងអគារនោះ។

ក្នុងការចុះពិនិត្យនេះបើតាមមន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងខ្លីថា សំណង់អគារនេះ មានច្បាប់ ក៏ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេ ហើយការសាងសង់បណ្ដើរ រត់ការបណ្ដើរ ដែលជាទម្លាប់អាក្រក់ ក្នុងការបង្កជាគ្រោះថ្នាក់ជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង