ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្ស១០នាក់ជាអ្នកប្រចាំការយាមនៅអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ

92

ភ្នំពេញ៖ នៅរសៀលថ្ងៃទីវិច្ឆិកា២០១៩វេលាម៉ោង​:០០នាទីដល់ម៉ោង​:០០នាទីគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះធ្វេីរដ្ធបាលនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលេីជាលទ្ធផលឃាត់ខ្លួនសន្តិសុខយាមនៅក្នុងស្នាក់ការបានចំនួន១០នាក់ដកហូតសម្ភារទូរស័ព្ទ18គ្រឿងវិទ្យុទាក់ទង3គ្រឿងនិងកុំព្យូទ័រ​ 10គ្រឿងហើ៦សម្ភារទាំងអស់និងមនុស្សយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីសាកសួរ

ទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិស្ថិតនៅចំណុចផ្ទះលេខ៥៧៦ផ្លូវជាតិលេខ២ក្រុមទី១៣ភូមិព្រែកតាគង់២សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

ការចុះធ្វើរដ្ឋបាលនិងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោកពេជ្រកែវមុន្នីជាអភិបាលខណ្ឌមានជ័យនិងមានការសម្របសម្រួលដោយលោកសុកកែវបណ្ឌិតជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនទាំង១០នាក់ដែលបានឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖លោកទឹមសៀវរស់នៅភូមិកោះធំឃុំកោះធំស្រុកកោះធំខេត្តកណ្តាលលោកទឹមសុម៉េតលោកថនប៊ុនធឿនរស់នៅត្រពាំងថ្លឹងសង្កាត់ចោមចៅពោធិសែនជ័យលោកអ៊ុកចន្តាប្រចាំការនៅផ្ទះសមរង្ស៉ីលោកស្រង់ឡាយរស់នៅអូបែកក្អមសង្កាត់អូបែកក្អមខណ្ឌសែនសុខ។លោកជួនសុផលរស់នៅផ្ទះលេខ៤អាផ្លូវលេខ៣៦៦ភូមិ៤សង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន។លោកហុកសំអាងរស់នៅភូមិបោះពួយឃុំឬស្សីស្រុកលិចកំពុងត្រាចខេត្តកំពត។លោកណុកអូនរស់នៅផ្ទះលេខ១ភូមិ២៣សង្កាត់បឹងកក់១ខណ្ឌទួលគោក។លោកស៉ីតារារស់នៅភូមិទំនប់ស្រុកបាទីខេត្តតាកែវនិង១០លោកសូតារាមានលំនៅដ្ឋានជាអ្នកយាមផ្ទះសមរង្ស៉ី។

ក្រោយឃាត់ខ្លួនអ្នកទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីសាកសួរ៕

អត្ថបទដែលជាប់ទាក់ទង