ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនជួបសំណេះសំណាលជាមួយកម្លាំងប៉ូលិសខណ្ឌ និងប៉េអឹមខណ្ឌដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ថ្ងៃបុណ្យអុំទូក

66

ភ្នំពេញ៖នៅបរិវេណកោះពេជ្រកាលពីព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩នេះរដ្ឋបាលខណ្ឌចំការមន​ បានរៀបចំពិធីជួបសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​ និងកងរាជអាវុធហត្ថខណ្ឌចំការមន​ ជាច្រើនរយនាក់ដើម្បីពង្រឹងការងារដល់កងកម្លាំងទាំងពីរក្នុងការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ពេលបុណ្យអុំទូក ដែលមានរយះពេលបីថ្ងៃហើយពិធីជួបសំណេះណាលជាមួយកងកម្លាំងនាឱកាសនោះដោយ ក្រោមអធិបតីភាព​ លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ ។
លោកអភិបាលខណ្ឌចំការមនថេង សុថុលបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថា ដេីម្បីទប់ស្កាត់រាល់បញ្ហាដែលកេីតមានឡេីងនៅក្នុងមូលដ្ឋាន​ និងត្រៀមថែរក្សាសន្ដិសុខ​ សណ្ដាប់ធ្នាប់​ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៦​ ទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​ និង អបអរសាទរព្រះពិធីបុណ្យអ៊ុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ​ នាថ្ងៃទី​ ១០-១១-១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​នេះ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏ បានឧបត្ថម្ភថវិកា ទឹកសុទ្ធ និង មី ជាច្រើនកេសជូនដល់កងកម្លាំងសមត្ថកិច្ចទាំងពីរផងដែរទុកជាការលើកទឹកចិត្តដល់កងកម្លាំង សម្រាប់ដោះស្រាយក្នុងការចាយវាយពិសាអាហារក្នុងការ ការពារពិធីបុណ្យអុំទូកដែលមាន រយះពេលបីថ្ងៃនាពេលឆាប់ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង