ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាមអោយបាន

64

នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយ ប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពីវិធានការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងពេលប្រារព្ធពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកដល់ អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមអោយ បានហ្មត់ចត់នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃ ក្នុងឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០,១១, ១២ វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាធ្វើជាម្ចាស់ប្រទេស ដែលមានបរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង