ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកអ្នកដំណើរ បុក​​ជាមួ​យ​ម៉ូតូ​​ ​ស្លាប់​មនុស្ស​ម្នាក់ ​និង​របួសធ្ងន់​​​​២​នាក់ ឯតៃកុងឡានរត់បាត់​

59

 

​សៀមរាប​៖​ រថយន្តដឹកអ្នកដំណើរ បុក​​ជាមួ​យ​ម៉ូតូ​​ ​ស្លាប់​មនុស្ស​ម្នាក់ ​និង​របួសធ្ងន់​​​​២​នាក់ ឯតៃកុងឡានរត់បាត់​ ។ ករណីនេះ កើតឡើងកាលពី​ថ្ងៃ​ទី​៦​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​នឹង​៤០​នាទី​ មាន​គ្រោះ​ថា្ន​ក់​​ច​រាចរណ៍​នៅ​ត្រង់​ចំណុច​ ភូមិ​ត្រាច​ ឃុំ​បល្ល័ង្ក​ ស្រុក​ប្រាសាទបាគង​លើ​ ខេត្តសៀមរាប​ កំណាត់​ផ្លូវជាតិ​លេខ​៦៧​ រវាង​រថយន្តក្រុង​ និង​ម៉ូតូ​ ឆ្លង់ផ្លូវ​។​

​បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយឯក​ មិន​ ច​ន្ថា​ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ប្រាប់​អោយ​ដឹង​ថា​៖​ នៅ​វេលា​ម៉ោង​១៥​នឹង​៤០​នាទី​ មាន​រថយន្តក្រុង​ម៉ាក​ ហ៊ី​យិ​ន​ដាយ​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​៣A​ ៩៥៨៤​ បើកបរ​ដោយ​បុរស់​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ បើកបរ​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​បុក​និង​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ សេរី​០១៤​ពាក់​ផ្លា​ក​លេខ​ សៀមរាប​ ១P​ ៨២៧៤​ បើកបរ​ ដោយ​ ឈ្មោះ​ អឿ​ន​ សុភា​ក​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ក្រ​វ៉ា​ន់​ សង្កាត់​នគរធំ​ ក្រុង​សៀ​បរាម​ (​របួសធ្ងន់​)​ និង​ស្លាប់​អ្នក​រួម​ដំណើរ​ម្នាក់​ ឈ្មោះ​ ខន​ ស្រី​លាក់​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ដូច​គ្នា​ និង​របួស​ ម្នាក់​ទៀត​ ឈ្មោះ​ ឡ​ម​ លី​ដា​ ភេទ​ ស្រី​អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ ដូច​គ្នា​ (​របួសធ្ងន់​)​ មូលហេតុ​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​ឆ្លងផ្លូវ​ពី​កើត​ ទៅ​លិច​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​

​រីឯ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ចំពោះ​អ្នក​បើករថយន្ត​ក្រុង​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​។​ ក្រោយ​ពេល​កើតហេតុ​កំលាំង​ជំនាញ​ចរាចរណ៍​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ​ និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សុំ​ណុំ​រឿង​ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​ ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង