ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ និងដឹកជញ្ជូន ខេត្តព្រះវិហារ​ បានធ្វើ សកម្មភាពការងារថែទាំ ជួសជុលផ្លូវថ្នល់និងសម្អាតរុក្ខជាតិជាប្រចាំ

143
ភ្នំពេញ៖ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ អោយបានធ្វើដំណើរបានស្រួលកាត់បន្ថយគ្រោះថ្នាក់ចរាចរផងនោះ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ បានធ្វើសកម្មភាពការងារថែទាំ ជួសជុលផ្លូវថ្នល់និងសម្អាតរុក្ខជាតិជាប្រចាំនៅក្នុងអាណាចក្រខេត្តរបស់ខ្លួន។
     លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា សម្រាប់ ការងារថែទាំ និងជួសជុលផ្លូវថ្នល់ របស់មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ នៅពេលនេះ គឺក្រុមការងារបានធ្វើការថែទាំ លើកំណាត់ផ្លូវជាតិលេខ៦៤ ដោយបានបន្តស្រោចកៅស៊ូ(Reseal) នៅចន្លោះ គីឡូម៉ែត្រ 101+600 ដល់  គីឡូម៉ែត្រ 102+600 ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
 យើងបានកាត់ជួសជុលផ្លូវជាតិលេខ៦២ នៅចន្លោះ  គីឡូម៉ែត្រ 173+000 ដល់ គីឡូម៉ែត្រ 174+000 និងនៅចន្លោះ គីឡូម៉ែត្រ 179+000 ដល់ គីឡូម៉ែត្រ 180+200 ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
   លោកសំ លាងទ្រី បានបន្តថា ចំពោះ ការងារសម្អាតរុក្ខជាតិ(កាត់ស្មៅ) គឺយើងបានប្រើម៉ាស៊ីនស្វ័យប្រវត្តិ លើកំណាត់ផ្លូវជាតិលេខ ៦២ ដោយ ចាប់ពី គីឡូម៉ែត្រ 124+000 ដល់ គីឡូម៉ែត្រ 127+000 ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ដោយឡែក សម្រាប់
ការងារគូសគំនូសចរាចរណ៍វិញ យើងបានគូសគំនូសចរាចរណ៍លើផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ ៩៥ និងផ្លូវជាតិលេខ ៦២ ក្នុងខេត្តព្រះវិហារ។
   លោកសំ លាងទ្រី ក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋបន្តដំណើរដោយសុវត្ថិភាព និង សូមកុំភ្លេចពី មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន បើកបរល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ងងុយដេក, ស្រវឹង និងមិនគោរពសិទ្ធិ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីគ្រួសារលោកអ្នក និងអ្នកដ៏ទៃ៕
អត្ថបទដែលជាប់ទាក់ទង