ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សម្នាក់ស្លាប់ និងដប់ប្រាំនាក់ បានរងរបួស នៅពេលដែលការផ្ទុះបីលើក នៅហាងកាហ្វេ នៅកណ្តាលទីក្រុងBishkek

113

សារព័ត៌មាន Sputnik បានផ្សាយនៅថ្ងៃទី៨វិច្ឆិកានេះ យោងទៅតាមសាក្សីបានឱ្យដឹងថា ការផ្ទុះលើកទី ១ កើតឡើង បន្ទាប់ ២ លើក ហើយភ្លើងបានឆាបឆេះឡើង។ ក្រុម​ពន្លត់អ​គ្គិភ័យ កំពុងធ្វើការនៅកន្លែងកើត​ហេ​តុ។

មនុស្សម្នាក់បានស្លា​ប់ និងដប់ប្រាំនាក់ បានរងរបួស បន្ទាប់ពីការផ្ទុះចំនួន ៣លើក នៅក្នុងហាងកាហ្វេមួយ នៅកណ្តាលរដ្ឋធានីKyrgyz កាលពីថ្ងៃសុក្រ។

យោងតាមនាយកមជ្ឈមណ្ឌលជំនួ​យ វេជ្ជសាស្រ្តបន្ទាន់ លោក Iskender Shayakhmetov បាននិយាយថា អ្នកស្លាប់ គឺជាបុគ្គលិកនៅហាងកាហ្វេ។ គាត់បានស្លាប់ភ្លាមៗ បន្ទាប់ពីទទួលរងការរលាក។

មនុស្សពីរនាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែចំនួនពិតប្រាកដ នៃអ្នករងរបួស មិនទាន់ត្រូវបានគេប្រកាស ជាសាធារណៈនៅឡើយទេ។

យោងទៅតាមទិន្នន័យបឋម របស់អ្នកពន្លត់អគ្គីភ័យ ស៊ីឡាំងឧស្ម័នដែលបា​នដំឡើង នៅក្នុងហាងកាហ្វេ ប្រហែលជាបានផ្ទុះឡើង៕

អត្ថបទដែលជាប់ទាក់ទង