ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការអញ្ជើញដាក់​កម្រងផ្កាគោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យនិងព្រះបរមរូបក្នុងឱកាស​បុណ្យ​ឯករាជ​ជាតិ៩​វិច្ឆិកា​ ខួប​លើក​ទី​៦៦

66

ភ្នំពេញ៖ នៅរសៀលថ្ងៃទីវិច្ឆិកានេះថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ននានាបានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីវីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនដែលបានធ្វើឡើងនៅវិមានឯករាជ្យនិងនៅព្រះមរបរូបក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៦(វិច្ឆិកា១៩៥៣វិច្ឆិកា២០១៩)​

ទិវាបុណ្យឯករាជ្យវិច្ឆិកាឆ្នាំ២០១៩នេះត្រូវបានប្រារព្វឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៦នៃកងយោពលខេមរៈភូមិន្ទផងដែរហើយក្នុងថ្ងៃទីវិច្ឆិកាស្អែកនេះប្រទេសកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យវិច្ឆិកាក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី​ ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិវិច្ឆិកាបានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង

អត្ថបទដែលជាប់ទាក់ទង