ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍សៅសុខាផ្តល់អនុសាសន៍៣ចំណុចសំខាន់ៗដល់ជម្រើសជាតិបាល់ទាត់កម្ពុជាU19 ក្រោយឈ្នះថៃ២-១

91

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍សៅសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករកម្ពុជាអាយុក្រោម១៩ឆ្នាំក្រោយបញ្ចប់ការប្រកួតរបស់ក្រុមយុវជនកម្ពុជាដែលបានយកឈ្នះក្រុមយុវជនថៃដោយលទ្ធផលបច្ចេកទេស២ទល់១នាល្ងាចថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៃការទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលG ព្រឹត្តិការណ៍AFC U-19 Championship 2020

ប្រសាសន៍ទាំង៣ចំណុចសំខាន់ៗរបស់លោកមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួមមាន៖ទី១ពេលដែលយើងលេងត្រូវរក្សាមិត្តភាពទុកចិត្តគ្នាដោយបាល់ទាត់លេងម្នាក់ឯងមិនកើតទេគឺត្រូវលេងរួមគ្នាជាក្រុមត្រូវជួយគ្នាហើយអ្នកដែលមិនទទួលការបន្ទោសនោះក៏ត្រូវដឹងថាខ្លួនឯងត្រូវធ្វើអ្វីឲ្យល្អទៅមុខទៀត។ទី២គឺបច្ចេកទេសបូកជាមួយកម្លាំងប្រសិនបើគ្មានកម្លាំងក៏ប្រើបច្ចេកទេសមិនកើតដែរនិងចំណុចសំខាន់ទី៣គឺដាច់ខាតកុំមើលស្រាលគូប្រកួតជាក់ស្តែងដូចការប្រកួតជាមួយក្រុមយុវជនថៃថ្ងៃនេះគឺខាងថៃគេសំឡឹងមកយើងថាអាចយកឈ្នះយើងប៉ុន្តែលទ្ធផលចុងក្រោយផ្ទុយពីការរំពឹងទុករបស់គេ។

លោកផ្តល់អនុសាសន៍ដល់ក្រុមកីឡាករបាល់ទាត់ទាំងអស់ថាទោះបីជាការប្រកួតត្រូវប៉ះជាមួយក្រុមខ្លាំងក៏ដោយខ្សោយក៏ដោយសំខាន់បំផុតគឺត្រូវខិតខំឲ្យអស់ពីសមត្ថភាពហើយសម្រាប់ការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុពូលG នេះត្រូវប្រឹងប្រែងនិងដណ្តើមឲ្យបាននូវជ័យជម្នះគ្រាប់ច្រើនទៀតគឺរិតតែល្អ។លោកប្រធានសហព័ន្ធបាល់ទាត់កម្ពុជាសម្តែងការស្តោកស្តាយដែលចាញ់ក្រុមម៉ាឡេស៊ីនៅថ្ងៃបើកឆាកហើយប្រសិនប្រកួតនោះយើងយកបាន១ពិន្ទុស្មើគឺជារឿងល្អប៉ុន្តែទោះយ៉ាងនេះក្តីឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្តទៀតដោយនិយាយពីរឿងឈ្នះសិននាប្រកួតចុងក្រោយជាមួយក្រុមប្រ៊ុយណេ៕

អត្ថបទដែលជាប់ទាក់ទង