ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​អប​អរសាទរ ថ្ងៃប្រវត្តិ​សា​ស្រ្ត នៃទិវាបុណ្យឯករាជ្យជាតិលើ​ក​ទី៦​៦​ និងខួបនៃការបង្កើ​ត​កងយោ​ធព​លខេ​មរ​ភូមិន្ទ

3

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបស់ព្រះបរមរាជវាំង បានផ្សាយថា នាវេលាព្រឹកថ្ងៃទី៩ ​ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិ​ត​លើត្បូ​ង ព្រះបាទសម្តេចព្រះ​ប​​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រក​ម្ពុ​ជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុ​ត​ ​សព្វ​ព្រះរា​ជហឫ​ទ័​យស្តេចយាងជាព្រះរាជាធិបតីភា​ព​ដ៏​ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដុតទៀន​ជ័​យ ដើម្បីរំលឹកដល់វិញ្ញាណ​ក្ខន្ធបុព្វ​បុរ​ស​ខ្មែរគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុ​ព្វ​ហេតុ​ឯករា​ជ្យ​ជាតិ​កម្ពុជា នាវិមានឯករាជ្យ​ ​ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិ​សា​ល​ នៃការអបអរសាទរខួបអនុ​ស្សា​វរី​យ៍លើ​កទី ៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជា​តិ​ នៃព្រះរាជាណាចក្រកម្ពុ​ជា​ ដោយមានការអញ្ជើញចូល​រួ​មពី​សំណាក់ ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបា​ល​កម្ពុ​ជា ថ្នាក់ដឹកនាំមន្រ្តីរាជ​កា​រ បណ្តាអង្គទូតនានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនកុះករផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ​ព្រះបរ​មរ​តនកោដ្ឋ ជាទីគោរពសក្ការៈដ៏​​ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គបានបំពេញនូវព្រះ​រា​ជបូ​នីយកិ​ច្ច ក្នុងកាទាមទារឯក​រា​ជ្យពី​សាធារ​ណរ​ដ្ឋបា​រាំង យ៉ាងលំបាកជូនដល់ប្រជា​រា​ស្រ្ត និងមាតុភូមិកម្ពុជា ​។​

ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្ត​ម​ នៃព្រះវររាជបិតាឯ​ក​រា​ជ្យ​ជាតិ ប្រទេសកម្ពុជាទទួ​ល​បា​នឯ​ករាជ្យ ដ៏ពេញលេញបរិបូរ​ណ៍​ពីសាធា​រណ​រ​ដ្ឋបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយ​ពី​ទទួល​បាន​ឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ​ ​ជាទី​គោរ​ពសក្កា​រៈដ៏​ខ្ព​ង់ខ្ពស់បំផុត ជាព្រះអគ្គមហាម​គ្គុ​ទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជាប្រកប​ដោ​យសុ​ខស​ន្តិភាព និងភាពរីក​ច​ម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិៈដឹកនាំដ៏​ខ្ព​ង់ខ្ព​ស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករា​ជ្យ​ជា​តិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម​ ​រហូតធ្វើឲ្យពិភពលោកទទួ​ល​ស្គាល់ និងប្រសិទ្ធិនាមព្រះរា​ជា​ណាច​ក្រក​ម្ពុជា ថា កោះសន្តិភាពនាអា​ស៊ីអាគ្នេ​យ៍ និងជាយុគ្គសម័យមា​ស​ នៃប្រវត្តិសាស្រ្តក​ម្ពុ​ជា។

កូនចៅប្រជានុរាស្រ្តគ្រប់រូបសូមចងចាំ​ ​និងដឹងនូវព្រះគុ​ណូ​ប​ក្ការៈដ៏​ធំ​ធេង នៃព្រះករុណា ព្រះបរមរតន​កោ​ដ្ឋ ជាទីគោរពស​ក្កា​រៈដ៏​ខ្ពង់​ខ្ព​ស់​បំផុត ចំពោះប្រជាជា​តិ​ និងប្រជា​រា​ស្រ្ត​កម្ពុ​ជា។

បើតាមផេកហ្វេសប៊ុកសម្តេចតេជោ បានថ្លែងថា ថ្ងៃទី៩​ វិច្ឆិកា ជាថ្ងៃដ៏មានសារសំខា​ន់បំផុតសម្រាប់ប្រ​ទេ​សកម្ពុ​ជាទាំ​ងមូ​ល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែ​ល​កម្ពុ​ជាទ​ទួលបានឯករាជ្យពីអាណានិគមបារាំ​ង ក្រោមព្រះរាជបូជនីយ​កិ​ច្ចដ៏​ឧត្តុង្គ​ឧត្ត​មបំ​ផុ​តរបស់ ព្រះបរមរតនៈកោដ្ឋ​ ​សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​ក​ម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋ​ខ្មែ​រមាន​តែអំ​ណរ​សាទរ និងក្តីសប្បាយរីក​រា​យចំពោះ​មោទ​នភាពជាតិ ដែលមិនត្រូវឲ្យមាន​អ្វីមករំខានដល់សេ​ច​ក្តីសុ​ខ និងសន្តិភាពរបស់​ក​ម្ពុជា​តទៅទៀ​តឡើ​យ។ ខ្ញុំសូមអរគុណ​ដ​ល់ប​ងប្អូ​នរួ​មជាតិ ដែលបានចូលរួមថែរក្សាការពា​រ​ស​ន្តិភាព សម្រាប់ប្រទេសយើងមក​ទ​ល់ស​ព្វថ្ងៃ​។

ដើម្បីអបអរសាទរនៅក្នុងខួប៦​៦​ឆ្នាំ នៃទិវាបុណ្យឯករា​ជ្យ​ជាតិ​លើក​ទី៦៦​ និងខួបនៃការប​ង្កើ​តកង​យោធ​ពល​ខេមរ​ភូមិន្ទ ខ្ញុំសូមអញ្ជើញបង​ប្អូ​នទាំ​ងក្នុង និងក្រៅប្រទេសទទួលទា​ន​អំបុក​ ដែលជានំចំណីអត្តសញ្ញាណ​ជា​តិខ្មែ​រយើ​ង នៅក្រោមពា​ក្យ​ស្លោ​ក “ អំបុកខ្មែ​រ​ ថែជាតិ សាសនា និងព្រះមហាក្សត្រ” ៕​

អត្ថបទដែលជាប់ទាក់ទង