ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរ ១៩នាក់ ដែលចូលរួម ក្នុងផែនការរដ្ឋប្រហារ

84

ថៃ ៖ កម្លាំងតម្រួតខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិកម្ពុជា១៩នាក់ យកទៅសួរនាំក្រោយសង្ស័យថា​ ​ចូលរួមក្នុងការប៉ុនប៉ងរដ្ឋប្រហារប្រឆាំង​រា​ជ​រ​ដ្ឋាភិបា​លកម្ពុជា ដែលរៀបចំដោយទណ្ឌិត ​ស​ម រង្ស៊ី។

ក្នុងចំណោមជនទាំង១៩រូបនោះ​ មានប្រុស១១នាក់ ស្រី៨នាក់ ដែលខ្លះកាន់លិខិតឆ្លង​ដែ​នប​រទេស ដូចជា អាមេរិក បារាំង កូរ៉េ ជាដើម​ ដោយធ្វើដំណើរដោយ​រ​ថយ​​ន្ត​ មកពីទីក្រុងបាងកក មកព្រំដែន។ ការឃាត់ខ្លួនជនទាំងនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

តម្រួតបានត្រួតពិនិត្យឃើញថា ក្នុង​ចំណោមជនទាំងនោះ មាន​ខ្លះទៅចូលរួមកិច្ចការប្រឆាំងរ​ដ្ឋា​ភិបាល​កម្ពុជា តែក្រុមទាំងនេះបា​ន​អះអា​ងថា ធ្វើដំណើរទៅកម្ពុជាដើម្បី​ចូ​លរួម​បុណ្យ​អកអំបុក ឬមកពិនិត្យសុខភាពនៅ​ប្រ​ទេស​ថៃ៕

អត្ថបទដែលជាប់ទាក់ទង