ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស២​នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ច​រា​ចរណ៍ លើផ្លូវជាតិលេខ​៥ 

7

កំពង់ឆ្នាំង៖ មនុស្ស២នាក់បានស្លាប់ភ្លា​ម​ៗ នៅក្នុងករណីគ្រោះថ្នាក់ចរា​ច​រណ៍ រវាងរថយន្តនិ​ង​ម៉ូតូ នៅចំណុចវាលបារាមផ្លូ​វ​ជាតិលេខ៥ ចន្លោះ​បង្គោ​ល គីឡូម៉ែត្រ លេខ ៦៤-៦៥ ស្ថិតនៅភូមិធ្ល​ក​យ​ល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេ​ត្តកំព​ង់ឆ្នាំង នៅវេលាម៉ោ​ង ៥ និង៣០នា​ទី​ទៀ​បភ្លឺ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សមត្ថកិច្ច បានឲ្យដឹងថា ​ករណីគ្រោះថ្នាក់ចរាចរណ៍​នេះ​ កើតឡើងរវាង​រ​ថយ​ន្តម៉ាក SSANGYONG ពណ៌ទឹកស ពាក់ផ្លាកលេខភ្នំពេញ ​2​N-5893 អ្នកបើកបរមិ​ន​ស្គាល់ឈ្មោះ និងអសយដ្ឋាន បើកប​រពី​ទិ​សខាង​ជើង​ឆ្ពោះទៅទិសខាង​ត្បូង ពេលម​កដ​ល់​ចំ​ណុច កើតហេតុខាងលើក៏បាន​បើ​កឡើ​ងវ៉ានឹ​ងរ​ថយន្តមួ​យគ្រឿ​ងទៀត មិនស្គាល់ម៉ាកក្នុងដំណើរ​ស្រ​បទិ​ស ក៏បានជ្រុលចង្កូតទៅបុក​នឹ​ងម៉ូ​តូ១គ្រឿ​ងម៉ាក Suzuki Smash ពណ៌ក្រហម ពាក់ផ្លាកលេខព្រៃវែង 1C-6299 អ្នកបើបរឈ្មោះ បេង លុច ​ភេទ​ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិចាន់​ត្រក​ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើ​រ ឈ្មោះ សែន សុខខឿន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែ​រ ​រស់នៅ​ភូមិ​ចំប​ក់​ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបើកបរ​ពី​ទិស​ខា​ងត្បូ​ងឆ្ពោះ​ទៅទិស​ខា​ងជើ​ង ក្នុងណើរបញ្ច្រាសទិសគ្នា​​ ​។

ក្រោយពេលកើតហេតុអ្ន​កបើ​កប​រ​រថយន្ត បានគេចខ្លួនបាត់បន្សល់​ទុ​ក តែរថយន្តនៅនឹងកន្លែ​ង​កើត​ហេ​តុ ហើយហេ​តុ​ការ​ណ៍​គ្រោះថ្នា​ក់នេះ បានប​ង្កឲ្យខូចខាតម៉ូតូ១គ្រឿង និងរថយន្ត ១គ្រឿង ។ ​ម៉ូ​តូនិងរថយន្តត្រូវបានន​គ​របាល​ជំនា​ញ បានយកមករក្សា​ទុ​កនៅ​អធិ​កា​រដ្ឋាន នគរបាលស្រុកកំពង់​ត្រ​ឡាច ៕

អត្ថបទដែលជាប់ទាក់ទង