ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញរួចចិត្តរក្សាជាតិសាសនាព្រះមហាក្សត្រ!

50

នៅថ្ងៃទី០៩ខែវិចិ្ឆកាឆ្នាំ២០១៩គឺជាថ្ងៃដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ឆ្នាំទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលប្រជាជនទូទាំងប្រទេសបានចងចាំនិងដឹងគុណបំផុតចំពោះគុណូបក្ការៈរបស់បុព្វបុរសខ្មែរដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជាក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពដែនដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់បានដឹកនាំសកម្មភាពទាមទារឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនាថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ១៩៥៣ជូនដល់ប្រជារាស្រ្តនិងមាតុភូមិកម្ពុជា។

ថ្ងៃនេះផងដែរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីដុតទៀនជ័យដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធបុព្វបុរសខ្មែរគ្រប់រូបដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជានាវិមានឯករាជ្យដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំមន្រ្តីរាជការបណ្តាអង្គទូតនានាប្រជាពលរដ្ឋសិស្សានុសិស្សភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករ។

ស្ថិតក្រោមបរិយាកាសដ៏អធឹកអធមប្រកបដោយក្តីមោទនៈនាពេលនេះគេក៏មិនអាចមើលរំលងបានឡើយចំពោះការយកចិត្តទុកដាក់របស់កងកម្លាំងមានសមត្ថកិច្ចដែលបានរួមគ្នាការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនដល់ព្រះមហាក្សត្រឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថ្នាក់ដឹកនាំមន្រ្តីរាជការបណ្តាអង្គទូតនានាប្រជាពលរដ្ឋសិស្សានុសិស្សភ្ញៀវជាតិនិងអន្តរជាតិដែលបានចូលរួមក្នុងកម្មវិធីប្រកបដោយសុខសុវត្ថិភាពនិងរបៀបរៀបរយតាំងពីមុនពេលចាប់ផ្តើមកម្មវិធីរហូតដល់ចប់និងបន្តឈរជើងតាមគោលដៅទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យឯករាជ្យជាតិរហូតចប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក។ព្រមជាមួយគ្នានោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបើទោះបីជាមមាញឹកក្នុងការបំពេញភារកិច្ចយ៉ាងណាក៏ដោយក៏បានឆ្លៀតពេលរៀបចំកម្មវិធីទទួលទានអំបុករួមគ្នាតាមការពារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅតាមស្ថានភាពជាក់ស្តែងគឺរៀបចំបរិភោគនៅទីបញ្ជាការនិងតាមគោលដៅឈរជើងដើម្បីបង្ហាញជានិមិត្តរូបនៃការកាជឿជាក់លើនយោបាយដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្រោមបរិយាកាសសប្បាយរីករាយក្រៃលែងនិងជានិមិត្តរូបនៃការប្តេជ្ញាការពារសន្តិភាពក្រោមពាក្យស្លោកអំបុកខ្មែរថែរជាតិសាសនានិងព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង