ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រយាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ព្រះ​រាជា​ពិធី​បុណ្យ​អុំទូក​អកអំបុក​សំពះព្រះខែ​ថ្ងៃ​ទី​១

42

ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែខែថ្ងៃទី

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះដែលមានការយាងនិងអញ្ជើញអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្សឯកឧត្តមលោកជំទាវនិងនាម៉ឺនមន្រ្តីព្រមទាំងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា

បើតាមផេកហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តីបានផ្សាយថាថ្ងៃនេះជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩។ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំងនៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើតពេលនេះគឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តប្រកបដោយស្នាមញញឹមរីករាយបងប្អូនកងកម្លាំងសមត្ថកិច្ចគឺកំពុងតែឈរជេីងការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យរួមទាំងកីឡាករប្រណាំងទូកផងដែរ។ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេបងប្អូនប្រជាពលរដ្ឋក៏អាចទស្សនានិងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។

ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។សូមអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អដើម្បីអោយប្រជាពលរដ្ឋនិងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូកទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា៕

 

អត្ថបទដែលជាប់ទាក់ទង