ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្រុមអង្គរក្សរបស់លោកសមរង្ស៊ី ចំនួន០៥នាក់ដែលរត់រួចពីស្នាក់ការគណបក្សម្តុំចាក់អង្រែមកដល់ប៉ោយប៉ែត

54

បន្ទាយមានជ័យ៖ចាប់ក្រុមចោរឧទ្ទាមក្រៅច្បាប់ដែលរត់រួចពីស្នាក់ការគណបក្សនៅផ្លូវជាតិលេខ២ម្តុំចាក់អង្រែ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចុះវាយខ្នោះជនសង្ស័យចំនួន៥នាក់នៅផ្ទះសំណាក់សេះមាសខាងកើតសណ្ឋាគារប៉ោយប៉ែតផាសក្នុងភូមិបាលិលេយ្យ១សង្កាត់ក្រុងប៉ោយប៉ែត។ជនសង្ស័យទាំង៥នាក់អតីតជាក្រុមអង្គរក្សផ្ទាល់មេឧទ្ទាមក្រៅច្បាប់លោកសមរង្ស៊ីបានចូលមកក្រុងប៉ោយប៉ែតរយ:ពេល៣ថ្ងៃហើយដើម្បីរៀបចំផែនការរបស់ពួកគេក្នុងការបង្កើតព្រឹត្តិការណ៍ខុសច្បាប់ផ្សេងៗ។

កម្លាំងនគរបាលក្រុងប៉ោយប៉ែតនឹកនាំលោកធិនស៊ិនដេតក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់កាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩  នៅក្នុងផ្ទះសំណាក់សេះមាសខាងកើតសណ្ឋាគារប៉ោយប៉ែតផាសស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត

ជនសង្ស័យទាំង៥នាក់ខាងលើត្រូវសមត្ថកិច្ចសន្និដ្ឋានថាបាននិងកំពុងរងចាំរៀបចំផែនការទទួលលោកសមរង្ស៊ីចូលមកតាមច្រកប៉ោយប៉ែតដើម្បីធ្វើសកម្មភាពផ្សេងៗ  ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានសួរនាំនិងបញ្ជូនទៅកាន់ស្នងការរដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត

អត្ថបទដែលជាប់ទាក់ទង