ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធបន្តឈ្នះ ឯ រិន សារដ្ឋ បន្តចាញ់

87

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៩វិច្ឆិកាអ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធ

សមាគមប្រដាល់ក្រសួងកសិកម្មបានបន្ថែមស្ថិតិឈ្នះមួយប្រកួតទៀតហើយទៅក្នុងកំណត់ត្រារបស់ខ្លួន ។

ភារិទ្ធដែលជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃវ៉ាន់ឆាលើមWanChhaleum)ទោះបីការប្រកួតស្ថិតក្នុងស្ថានភាពតឹងតែងក៏ពិតមែនក៏ភារិទ្ធបានទទួលជ័យជ័យជំនះលើគូប្រកួតរបស់ខ្លួនដាច់ដែរ ។ភារិទ្ធបានធ្វើឲ្យគូប្រកួតរបស់ខ្លួនបែកមាន

​របួសហូរឈាមនៅក្នុងទឹកទី៥គឺមានរបួសនៅចុងចិញ្ចើមឆ្វេង ។

ទោះជាយ៉ាងណាក៏ពួកគេប្រកួតរហូតចប់ទឹកទី៥ហើយភារិទ្ធបានទទួលជ័យជំនះដោយពិន្ទុ។ក្នុងចំណោមចៅក្រមទាំង៥រូបមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យវ៉ានឆាលើមឈ្នះឯ៤រូបទៀតផ្ដល់ពិន្ទុឲ្យភារិទ្ធឈ្នះ។ដោយវ៉ៃបាន៣ប្រកួតដូចគ្នាវ៉ាន ឆាលើមឈ្នះបានមួយប្រកួតឯប៉ោ ភារិទ្ធឈ្នះទាំង៣ប្រកួត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជារិន សារដ្ឋក្លិបកងទ័ពជើងទឹកប្រកួតចាញ់អ្នកប្រដាល់ថៃកូឡាប ដាំ

(Kolap Dam)ដោយពិន្ទុដាច់ ។

ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យកូឡាបដាំឈ្នះដូចៗគ្នា។៣ប្រកួតរបស់សារដ្ឋឈ្នះបានមួយប្រកួតចាញ់២ប្រកួតហើយការឈ្នះរបស់គេគឺដោយសារតែគូប្រកួតរក្សាទម្ងន់មិនបានគេបានទទួលជ័យជំនះដោយស្វ័យប្រវត្តិប៉ុណ្ណោះ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះខាំ​កូនខ្លាក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតបានស្មើ

ពិន្ទុជាមួយអ្នកប្រដាល់ផុន សុខវិបុលក្លិបតាព្រហ្មមានជ័យតូច ទូសមាគមប្រដាល់ក្រសួងការពារជាតិឈ្នះធី តុងហ៊ីក្លិបពន្លឺ

​វិបុលដោយពិន្ទុ ។ព្រឿង សុជាតិផ្ដួលនឹម ននក្លិបទ័ពឆ័ត្រយោង៩១១នៅទឹកទី៣ ៕

អត្ថបទដែលជាប់ទាក់ទង