ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតអុកចត្រង្គអបអរបុណ្យឯករាជកយជាតិ និង អុំទូក

87

    ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានធ្វើការប្រកួតមួយនាថ្ងៃទី៩វិច្ឆិកាដើម្បីអបអរបុណ្យឯករាជកយជាតិ និង អុំទូកអកអំបុកសំពះព្រះខែ ។

លោកគ្រួច ចន្ថារិទ្ធដែលជាគ្រូអុកធំប្រចាំសហព័ន្ធនោះ បានឲ្យដឹងថាការប្រកួតនេះបានភ្ជាប់ជាមួយនឹងការអបអរបុណ្យខាងលើនេះក៏ជាព្រឹត្តិការណ៍អកអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រដែរ ។លោកបានឲ្យដឹងដែរថាការប្រកួត​នេះមានកីឡាករខ្លាំងៗចំនួន៧០រូបចូលរួមប្រកួត ។

ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ១បានទៅកីឡាករសុខ លឹមហេងដែលទើបតែទទួលបានជើងឯកជាតិឆ្នាំ២០១៩និងជាជើងឯកអង្គរសង្ក្រាន្ដឆ្នាំ២០១៨ ។កីឡាកររូបនេះមកពីក្លិបសេះខៀវ ។លេខ២បានទៅកីឡាករចាង រ៉ុង លេខ៣កីឡាករហេង គឹមតូ និងលេខ៤បានទៅកីឡាករហ៊ុយ សាមុត ។

បន្ទាប់ពីប្រកួតចប់កីឡាករទាំងអស់បានចូលរួមអកអំបុកការពារជាតិ សាសនា ព្រះមហាក្សត្ររួមគ្នាដោយក្ដីរីករាយទៀតផង៕

អត្ថបទដែលជាប់ទាក់ទង