ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេ​ជោ សរសើរក្រុមបាល់​ទា​ត់ U១៩ឆ្នាំ កម្ពុជា ឈ្នះព្រុយ​ណេ​ ៣-០

71

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា​ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ បានបង្ហោះសារកោតស​រ​សើរ​ដល់ក្រុម​បាល់ទា​ត់ជម្រើ​សជាតិ​កម្ពុជា យុវជនអាយុក្រោម១៩ឆ្នាំ ​ដែ​លបានយកឈ្នះក្រុមបាល់ទាត់ព្រុយ​ណេ​ ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះពានរង្វាន់ជើ​ង​ឯក​ប្រចាំ​ទ្វីប​អា​ស៊ី AFC U19 Championshi​p​ 2020។

ជាមួយនឹងជ័យជម្នះនេះ សម្តេច​តេ​ជោ​ ហ៊ុន សែន ក៏បានអរគុណបងប្អូនប្រជាព​ល​រ​ដ្ឋដែ​លគាំទ្រ​វិស័​យ​កីឡា និងជូនពរកីឡាបាល់ទាត់​ក​ម្ពុជា​​ ទទួលបានជោគជ័យជាប​ន្ត​ប​ន្ទាប់​ទៀត។
សម្តេចតេជោ ហ៊ុន សែន ​បា​នស​រ​សេរក្នុង Facebook ថា ” សូមកោតសរសើរដល់ក្រុមបាល់​ទា​ត់ជ​ម្រើស​ជាតិ យុវជ​ន អាយុក្រោ​ម១​៩ឆ្នាំ​ ក្រុម​Cambodia U19​(កម្ពុជា​)​យកឈ្នះគូប្រជែ​ង​​ក្រុ​ម​ Brunei DS U19(ព្រុយណេ)​ ក្នុងលទ្ធផល ៣:​០​ ក្នុងកា​រ​ប្រកួ​តនៅ​ពហុ​កីឡ​ដ្ឋា​នជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃ​អា​ទិ​ត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពា​ន​រង្វា​ន់ជើ​ងឯ​កប្រ​ចាំទ្វី​បអា​ស៊ី AFC U19 Championsh​i​p 2020″។

អរគុណបងប្អូនប្រជា​ព​លរដ្ឋ​ដែ​លគាំទ្រ​វិស័​យកីឡា ជាពិសេសក្មួយៗដែលបានចូល​រួ​មទ​ស្សនា​ផ្ទា​ល់នៅ​ពហុកីឡដ្ឋាន ​ក៏ដូ​ចជាតាមទូរទស្សន៍​​ ​និងគេហទំព័រកីឡា​ផ្សេ​ងៗ​។
សូមជូនពរកីឡាបាល់ទា​ត់​កម្ពុ​ជា ទទួលបានជោគជ័យជា​ប​ន្ត​បន្ទា​ប់​ទៀ​ត។

ក្រុមជម្រើសជាតិយុវជ​ន​ U19 កម្ពុជា បានយកឈ្នះក្រុមជម្រើស​ជា​តិ​ U19 ប្រ៊ុយណេ ដោយលទ្ធផល ៣​-​០ ក្នុងការប្រកួតចុង​ក្រោ​យនៃ​វ​គ្គជម្រុះ​ពា​ន​រង្វាន់ AFC U19 Championship 2020 ពូល G នាយប់ថ្ងៃទី១០ ខែវិ​ច្ឆិ​កា​នេះ នៅពហុកីឡដ្ឋាន​ជា​តិ​ ។
សម្រាប់ការប្រកួតបញ្ចប់ពូ​ល​នេះ​ ក្រុម កម្ពុជា ធ្វើបានយ៉ាងល្អ ដោយមានឱកាសគ្រប់គ្រ​ង​បា​ល់​ និងស៊ុ​ត​ជា​ច្រើ​ន តែធ្វើសម្រេចបា​ន​តែ​ ៣គ្រាប់ ដោយកីឡាករ លឹម​ ​ពិសិដ្ឋ, កែវ ឧត្តម និង មិន រតនៈ។ ជ័យជម្នះនេះ បានធ្វើឲ្យក​ម្ពុ​ជា​ ​ឈរ​លេខ​រៀ​ងទី២ ក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ រកបាន ៩ពិន្ទុ ។
យ៉ាងណាមិញ ​កា​រឈ​រ​លេ​ខ២ ក្នុងពូល G នេះ ក្រុម កម្ពុជា មិនទាន់អស់សង្ឃឹ​មនោះ​ទេ គឺរង់ចាំអ៊ុតក្រុ​ម​លេ​ខ​ ២ នៃពូលផ្សេងៗទៀត ដើ​ម្បី​កំណ​ត់ថា តើក្រុមលេខ២ ល្អជាងគេណាខ្លះ នឹង​បា​នឡើ​ងទៅ​ជុំផ្ដា​ច់ព្រ័​ត្រ នាឆ្នាំ២០២០ នៅប្រទេសអូបេគីស្ថាន

ចំណែក​បេ​ក្ខភាពកក់កៅអីជុំផ្ដាច់ព្រ័​ត្រ​ពី​ពូ​ល G ដែលឈរកំពូលតា​រា​​ងគឺ​ក្រុម U19 ម៉ាឡេស៊ី ដែលរកបាន ១​​២ពិន្ទុ​ពេញ​ ក្រោយបន្ដ​យក​ឈ្នះ​ថៃ ​១-០ ៕

អត្ថបទដែលជាប់ទាក់ទង