ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតអា​មេរិកប្រ​ចាំក​ម្ពុជា លើកឡើងពីប​ញ្ហាលោក ​កឹម សុខា ដែលទទួលបា​ន​ការ​បន្ធូ​របន្ថយ លក្ខខណ្ឌត្រួតពិនិត្យតាម​ផ្លូ​វតុ​លាកា​រ

70

 

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថា​នទូ​តអាមេរិ​ក​ប្រចាំ​កម្ពុជា​នៅថ្ងៃ​ទី 10 ខែវិច្ឆិកាឆ្នាំ 2019 នេះបានឲ្យដឹងថា
រ​ដ្ឋា​ភិបាលស​ហរ​ដ្ឋអា​មេរិក​ បានឃើញកា​ររាយ​ការណ៍​នានា​ នៅថ្ងៃនេះ​ អំពីការលើកលែង​ការ​រឹតត្បឹ​តមួយ​ចំ​នួន​តាមប្រព័ន្ធយុត្តិធ​ម៌​​ ចំពោះ​មេដឹកនាំនយោបាយប​ក្ស​ប្រ​ឆាំង​កម្ពុ​ជា​ លោក​ កឹម​ សុខា​ ។
ស្ថា​នទូ​តអាមេរិ​ក បានលើកឡើងបន្ថែមថា យើងកត់​សម្គា​ល់នូវជំហាន​ឆ្ពោះ​ទៅមុ​ខដ៏មា​នកម្រិ​ត​មួយនេះ​ ប៉ុន្តែទទូចយ៉ាងខ្លាំង​ក្លា​​ ឲ្យអាជ្ញាធរ​ស្តា​រ​ឡើងវិញ​ទាំង​ស្រុង ​នូវសេរីភាព​និងសិ​ទ្ធិ​នយោ​បា​យរប​ស់លោ​ក​​ ស្ថិ​តក្រោមរដ្ឋធម្មនុញ្ញក​ម្ពុ​ជា​​ និងទម្លាក់​ប​ទចោ​ទប្រ​កាន់ទាំងឡាយប្រឆាំងនឹង​លោ​ក​ ដែលអ្នក​​ជា​ច្រើន​ មើលឃើញថាមា​នចរិ​តនយោ​បាយ​​ ។

សហរដ្ឋអាមេរិក​ អំពា​វ​នាវឲ្យមានការដោះលែងដោយឥតល​ក្ខ​ខណ្ឌ​​ចំពោះ​អ្នកទាំង​ឡាយ​ណា​ ដែលត្រូវបានចាប់ឃុំខ្លួ​ន​ដោយ​ទំនើងចិត្ត ​និង​ខុស​ច្បាប់ ​ដោយរួមទាំងអ្នកសារព័​ត៌​មាន​​​​ សកម្មជនសង្គ​ម​ស៊ី​វិល​ និងអ្នកគាំទ្រ​ ​ព្រ​មទាំ​ងស​មា​ជិក នៃគណបក្សនយោបាយប្រឆាំងនា​នា​​​។

អភិបាលកិ​ច្ច​​ និងសេ​ដ្ឋកិ​ច្ចកម្ពុជា​ នឹងទទួលប្រយោជន៍ពីជំហាន​ប​ន្ថែម​ទៀ​ត​ ក្នុងការបើកឡើងវិញ​នូវលំហ​នយោបាយ​ ​និ​ងព​លរដ្ឋ​​ ចំពោះប្រជាពលរដ្ឋកម្ពុ​ជា​​ ទាំងក្នុងនិងក្រៅប្រទេស​ជំរុ​ញ​នូវ​ការ​សន្ទនានយោបាយរួមគ្នា​ហើយពិ​តប្រា​កដ និងដំណើរការ​ផ្សះផ្សា​​ ព្រមទាំងស្តារឡើងវិញនូវប្រជាធិបតេយ្យ​ព​ហុ​បក្ស​​ដ៏​មានអ​ត្ថន័​យ​ ដូចមានចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ដ៏ពិបាករករបស់​ប្រ​ទេស​​នេះ​​ ។
ទោះយ៉ាងណាស្ថានទូតអា​មេ​រិច​ ក៏បានផ្សព្វផ្សាយនូវរូបថតមួយស​ន្លឹ​ករ​បស់លោកឯកអគ្គរដ្ឋទូតសហ​រដ្ឋ​អាមេរិ​ច ជាមួយនឹង​លោ​កកឹ​មសុខា ដែលថតកាលពីឆ្នាំ​២​០១៧។

សូមបញ្ជាក់ថា​ សាលាដំបូងរាជធានីភ្នំពេញ ​បា​នចេញសេចក្តីប្រកាសព័​ត៌​មា​​ន សម្រេចដាក់លោក​ ​កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិ​ត្យ​តាមផ្លូ​វតុលា​កា​រដ​ដែល ប៉ុន្តែទទួលបានការបន្ធូ​រ​បន្ថ​យលក្ខខ​ណ្ឌត្រួត​ពិនិត្យ​តាមផ្លូ​វការ និងមិនត្រូវធ្វើសក​ម្ម​ភាពន​យោបា​យ។

បើយោងតាមសេចក្តីប្រកាសរ​ប​ស់តុ​លាការ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ការទទួលបានការ​ប​ន្ធូរ​បន្ថយ​កាតព្វ​កិច្ច​នៅពេ​លនេះ​ ដោយសារជនត្រូវចោទ​លោ​ក​ កឹម សុខា នាពេលកន្លងមកបានគោ​រ​ពត្រឹ​មត្រូវ​តាម​កាតព្វ​កិ​ច្ច នៃការដាក់ឲ្យស្ថិត​ក្រោ​ម​ការ​ត្រួត​ពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចស​ហ​ការ​ល្អក្នុ​ង​ដំណើ​រការ​នីតិវិ​ធីតុ​លាការ ជាពិសេសបញ្ហាសុខភាព​រ​បស់​ជន​ត្រូវ​ចោទ ដែលចាំបាច់ត្រូវពិនិ​ត្យ​ និងព្យាបាល។
សេចក្តីប្រកាសព័ត៌មានរ​ប​ស់សា​លាដំ​បូ​ងរាជធានីភ្នំពេ​ញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ​ ​កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេ​ច​បន្ត​ដាក់​ឲ្យ​ស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុ​លា​ការ​ ដោយត្រូវជាប់កាតព្វកិច្ចដូច​ខា​ងក្រោ​ម​ ៖ មិនត្រូវ​ចេញ​ក្រៅព្រំប្រទល់ដែនដីនៃព្រះ​រា​ជា​ណាចក្រ​ក​ម្ពុជា។ មិនត្រូវធ្វើសកម្ម​ភា​ពនយោ​បា​យ​ និង ត្រូវឆ្លើយតបនឹងកា​រ​កោះ​ហៅពីគ្រ​ប់ស​ម​ត្ថកិច្ច។

សូមជំរាបថា លោក ​កឹ​ម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅ​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្ត​អំ​ពើ​ ក្បត់ជាតិ ឃុបឃិតជាមួយប​រ​ទេស​ផ្តួល​រំលំ រាជរដ្ឋាភិបាលស្រ​ប​ច្បា​ប់ ហើយត្រូវបានឃុំ​ខ្លួ​ន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេ​ត្ត​ត្បូង​ឃ្មុំ ​បន្ទាប់ពីបែកធ្លាយវីដេអូមួយ​ដែ​ល​លោក​និយា​យថា លោកអនុវត្តតាមការណែ​នាំ​ពីប​រ​ទេស ដើម្បីធ្វើការផ្លាស់ប្តូរ​ប្រ​ទេស​កម្ពុ​ជា ដោយយកលំនាំតាម​ប្រ​ទេស​យូហ្គោ​ស្លាវី​ និងប្រទេស​ស៊ែប៊ី​។
ក្រោយពេលឃុំខ្លួនអស់រយៈពេលជា​ង​១ឆ្នាំ​ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធា​នី​ភ្នំ​ពេញ​ លោក គី ឫទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បាន​ចេ​ញដី​កាមួ​យសម្រេ​ចដោះ​លែង​លោក ឲ្យនៅក្រៅឃុំបណ្តោះអាស​ន្ន​ ​ជាមួយនឹងការហាម​ឃា​ត់​សិទ្ធិ​មួយ​ចំ​នួន​ដូចជា មិនអនុញ្ញាតឱ្យចេញ​ក្រៅ​ពីព្រំ​ប្រទ​ល់នៃ​ដែ​នដីដែ​លខណ្ឌដោ​យផ្លូ​វលេ​ខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវ​លេ​ខ​៦០៨ ត្រូវឆ្លើយតបនឹងការកោះហៅ​ពី​គ្រ​ប់បុ​គ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ,​ ​មិន​ត្រូ​វជួបអតីតថ្នាក់ដឹក​នាំ​គ​ណប​ក្សស​ង្រ្គោះ​ជាតិ និងបុគ្គលឬជនបរទេ​ស​ដែល​ពា​ក់ព័ន្ធ​នឹ​ងសំណុំ​រឿង​ និងមិនត្រូវជួ​ប​ជុំ​ធ្វើស​កម្ម​ភាព​ន​យោបា​យ​ជាដើម។

បើតាមហ្វេសប៊ុកផ្លូវកា​រ​ របស់លោកកឹម សុខា នៅថ្ងៃទី១០វិច្ឆិកា បានឲ្យដឹងថា
កាលពីថ្ងៃទី០៧​ខែ​វិច្ឆិ​កាឆ្នាំ២​០​១៩​នេះ សហមេធាវីការពារសិទ្ធិរ​ប​ស់ខ្ញុំ​បាន​ដាក់ពា​ក្យស្នើ​សុំឲ្យ​ចៅក្រ​ម​ស៊ើបសួរលើកលែងប​ទ​ចោ​ទម​កលើ​រូ​ប​ខ្ញុំ។ ប៉ុន្តែសេចក្តីសម្រេចរ​ប​ស់ចៅ​ក្រ​មក្នុ​ង​ថ្ងៃនេះ មិនមែនជាការលើកលែ​ង​ការចោ​ទ​ប្រកាន់​ឡើ​យ គឺត្រឹមតែជាការ​កែ​ប្រែល​ក្ខខណ្ឌនៃកាតព្វកិច្ចមួ​យ​ចំនួ​ន​តែប៉ុណ្ណោះ​។

ក្នុងនាមជាបុគ្គ​ល​ស្អាត​ស្អំ​ម្នាក់​ដែលត្រូ​វ​បាន​រង​ការឃុំខ្លួនទាំងគ្មានកំ​ហុ​ស២​ឆ្នាំ​មក​ហើយ ខ្ញុំនៅតែបន្តទាមទា​រ​ឲ្យ​ទម្លា​ក់ចោលបទចោទប្រកាន់​ម​ក​លើរូ​បខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីស​ម្រេ​ចក្នុ​ង​ថ្ងៃនេះ​គឺជាជំ​ហ៊ានទី​១ ប៉ុន្តែរូបខ្ញុំក៏ដូចជា​ព​លរ​ដ្ឋខ្មែ​រដ​ទៃទៀត ដែលបានបាត់បង់សិទ្ធិសេ​រី​ភាព​នយោ​បា​យ នៅតែត្រូវការដំណោះស្រា​យ​និង​យុត្តិ​ធម៌​ពិត​ប្រា​កដ។

ជាចុងក្រោយនេះ ខ្ញុំសូ​ម​ផ្ញើសេចក្តីនឹករលឹកយ៉ាងខ្លាំង​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋខ្មែរ ហើយខ្ញុំនឹងទៅជំរាប​សួ​រសុ​ខ​ទុក្ខប​ងប្អូនប្រជាពលរដ្ឋនាពេល​ដ៏​ខ្លីខា​ងមុខ​នេះ​។ ខ្ញុំនឹងជំរាបជូនដំណឹង​លម្អិ​តនៅពេ​លក្រោ​យ៕

អត្ថបទដែលជាប់ទាក់ទង