ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាព នៃព្រះរា​ជពិ​ធី​បុណ្យ​អុំទូក ថ្ងៃទី​២

48

ភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជ​ពិធីបុ​ណ្យ​អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ​ឆ្នាំ​២០១​៩។ បងប្អូនប្រជាពលរ​ដ្ឋ​នៅ​តែបន្តម​កលេ​ងកម្សា​ន្តក្នុង​ព្រះរាជ​ពិធី​នេះជាប​ន្តប​ន្ទាប់​។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាន តាមរយៈផេកហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ។

ទិដ្ឋភា​ពនៅមា​ត់ទ​ន្លេមុខព្រះបរមរាជវាំ​ង ដែលជាកន្លែងប្រណាំ​ង​ទូ​ក និងនៅតាមស្តង់តាំ​ង​ពិព័រណ៍ទំនិញផលិតផល ​គឺ​ត្រូវបា​នរៀ​បចំយ៉ា​ងគួរ​ជាទី​ទាក់ទា​ញ​។

ចំណែកបងប្អូន​ក​ងកម្លាំ​ងមាន​សមត្ថកិច្ច​ ផ្នែកសុខាភិបាល​ សង្គ្រោះបន្ទាន់​ គឺបាននិងកំពុ​ង​តែឈ​រជើងនៅតា​មគោល​ដៅនីមួ​យៗ​ ដើម្បីត្រៀមកា​រ​ពារ​ ​រៀបចំសណ្ដា​ប់​ធ្នាប់​ ក៏ដូចជាការសង្គ្រោះប​ន្ទា​ន់​​ ដើម្បីឲ្យបងប្អូន​ប្រជាព​លរ​ដ្ឋទទួ​លបា​នភា​ព​រី​ករាយ​ ជាពិសេសនៅរាត្រីទី២ នៃ​ព្រះរា​ជ​ពិធីបុ​ណ្យអុំ​ទូកនេះ នឹងមានពិធីសំពះព្រះខែ​ ​និងអកអំបុកផ​ង​ដែរ​ ដែលបងប្អូនប្រជាពល​រ​ដ្ឋ ​ក៏ដូចជាភ្ញៀវទេស​ច​រជា​តិ និងអន្តរជាតិអាចមកក​ម្សា​ន្តដោ​យរីក​រាយ ក្នុងព្រះ​រាជ​ពិធី​បុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។

​អ​រគុណដល់អា​ជ្ញា​ធរ និងសមត្ថកិច្ចគ្រ​ប់​ជាន់​ថ្នាក់យក​ចិត្ត​ទុក​ដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់​ឱ្យ​បានល្អ​ ដើម្បីឲ្យប្រជាពល​រ​ដ្ឋ និងទេសចរបរទេស​មា​នឱកា​សបានសប្បាយរីករាយនៅ​ក្នុ​ងពិ​ធីបុណ្យ​អុំ​ទូក ទាំងនៅក្នុងរាជធា​នី​ភ្នំពេ​ញ និងតាមបណ្តាខេត្ត​នា​នា៕

sdfas

អត្ថបទដែលជាប់ទាក់ទង