ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកកីឡារាំកម្ពុជាឈ្នះមេដាយជាច្រើនគ្រឿងនៃការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុង

96

 

ភ្នពំពេញ៖កីឡាករ-កីឡាការិនីនៃសហព័ន្ធកីឡារាំកម្ពុជាដណ្តើមបានមេដាយមាស៨គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿងនៃព្រឹត្តិការណ៍ការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុង ប្រទេសចិនដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៩សហព័ន្ធ នបញ្ជូនគ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនី ចំនួន១២ នាក់ទៅចូលរួម។

ចំពោះកីឡាករ ច័ន្ទ វិទ័រ និងកីឡាករ ព្រាប ដានីអែលឡា បានទទួល មេដាយមាស៣ គ្រឿង លើវិញ្ញាសារ រាំគូ ADSF Asain Hong Kong Open 5 Dances ( C, S, R, P, J ) 2 Dances ( Samba , Paso doble )និង 3 dances ( Cha Cha Cha, Rumba, Jive)។

ចំណែកវិញាសាររាំគូ កីឡាករ ភុន ស៊ីវត្រា និងកីឡាការិនី សាន រ៉ូហ្សា បានទទួលមេដាយមាស ១គ្រឿង លើវិញ្ញាសាររាំគូ ADSF Asian Hong Kong Open ( ចង្វាក់ Rumba ) មេដាយប្រាក់ ១គ្រឿង លើ (ចង្វាក់ Samba ) មេដាយ សំរឺទ្ធ ១គ្រឿង លើចង្វាក់ Paso doble។ វិញ្ញាសាររាំឯកត្តជន ADSF Hong Kong Open កីឡាការិនី សាន រ៉ូហ្សា បានទទួលមេដាយមាស ១គ្រឿង លើចង្វាក់ Rumba មេដាយសំរឹទ្ធ ២គ្រឿង លើចង្វាក់ Cha cha Cha និង វិញ្ញាសារ 3 Dances ( C. R. J)។

-វិញ្ញាសាររាំឯកត្តជន កីឡាការិនី យី អ៊ីលីង បានទទួល មេដាយមាស២គ្រឿង លើវិញ្ញាសារ ADSF Asian Hong Kong Open លើចង្វាក់ Rumba , Cha Cha Cha និងមេដាយប្រាក់លើចង្វាក់ 3 Dances ( C. R. J)។ វិញ្ញាសាររាំឯកត្តជន កីឡាករ ជុំ លីហៀងបានទទួល មេដាយមាស ១គ្រឿង លើ ចង្វាក់ 3Dances (Cha Cha Cha, Rumba, Jive) និង មេដាយប្រាក់លើវិញ្ញាសារ2Dances ( Samba, Paso Doble)។

ដោយឡែកវិញ្ញាសាររាំឯកត្តជន កីឡាការិនី សុខ ចិន្តា បានទទួលមេដាយប្រាក់លើចង្វាក់ Rumba ។ វិញ្ញាសាររាំគូកីឡាការិនី ហ៊ាន លក្ស្មី និង សុខ ចិន្តា បានទទួល មេដាយសំរឹទ្ធ និងវិញ្ញាសាររាំឯកត្តជន កីឡាករ ភុន ស៊ីវុត្រា បានទទួលមេដាយប្រាក់១គ្រឿង លើចង្វាក់ Samba និងមេដាយសំរឹទ្ធ១គ្រឿង លើចង្វាក់ Paso doble៕

– វិញ្ញាសាររាំឯកត្តជន កីឡាការិនី ឱ រក្សា បានទទួលមេដាយប្រាក់១គ្រឿង  លើចង្វាក់ Rumba និង មេដាយ សំរឹទ្ធ លើចង្វាក់ Paso doble ។

អត្ថបទដែលជាប់ទាក់ទង