ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគ្រប់គ្រងទូកមកពីរាជធានី ខេត្ដ៖ ការផ្គត់ផ្គង់ម្ហូបអាហារដល់កីឡាករទូកជា មធ្យមក្នុង ១ ថ្ងៃ ត្រូវចំណាយជិត១លានរៀល ខណៈទូកខ្លះចំណាយរហូតដល់ជាង៨លានរៀល

49

ភ្នំពេញ៖ អ្នកគ្រប់គ្រងទូកមកពីរាជធានី ខេត្ដ បានលើកឡើងថា ការចំណាយថវិកាទិញម្ហូបអាហារ សម្រាប់ ផ្គត់ផ្គង់កីឡាករ កីឡាការិនីតាមទូកនីមួយៗ ដោយក្នុង១ទូកៗ ខ្លះ ត្រូវចំណាយថវិកា ប្រមាណ ជិត១លានរៀល ក្នុង១ថ្ងៃ ហើយទូកខ្លះទៀត បានចំណាយរហូតដល់ជាង ៨លាន រៀល ក្នុងមួយថ្ងៃ សម្រាប់ការហូបចុក។ ភាពខុសគ្នាក្នុងការចំណាយតាមទូកនីមួយៗនេះ ដោយសារទូកខ្លះ ទទួលបានការឧបត្ថម្ភពីប្រជាពលរដ្ឋចំណុះជើងវត្តនៅតាមភូមិ ឃុំរបស់ខ្លួន តែប៉ុណ្ណោះ ខណៈទូកខ្លះទៀតទទួលបានការឧបត្ថម្ភពីអាជ្ញា ធរស្រុកផ្ទាល់ ឬអភិបាលខេត្ត ឬមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលបានជួយផ្គត់ផ្គង់។
លោក ហាក់ អ៊ីន គណៈកម្មការគ្រប់គ្រងទូកមកពីខេត្តតាកែវដែល តំណាងឱ្យទូកចំ នួន ៥ ដែ ល មានទូកឈ្មោះ សម្តេចវិបុលបញ្ញាបារ មី មា ន ជ័ យ គិរីវង់សុខសែនជ័យ ស្រីសរសុខ សែន ជ័ យ ជា ទូ ក រប ស់ ទី ស្តី កា រ គ ណៈ រដ្ឋមន្ត្រី តាកែវ ទ្រាំ ង សុ ខសែនជ័យ  និងពត់សសុខ សែនជ័យ បានឱ្យ ដឹងថា កីឡាចំណុះទូករ ប ស់ លោកក្នុងមួយៗទូក មានចំនួន៧៧នាក់ ដោយ ទទួលទានក្នុង មួយពេលៗមានចំនួន៤០តុ ក្នុងនោះ មាន ម្ហូប ចំនួន៣មុខដោយត្រូ វចំណា យប្រ ហែ លជិត២០ម៉ឺនរៀលក្នុ ងមួយតុ សរុបទាំងអស់ ប្រហែលជាង៨លានរៀល ក្នុងមួយថ្ងៃៗ។
លោកបានបន្ថែមថា ក្រៅពីអាហារបីពេល ក្រុមកីឡាករទូក ទទួលបានការផ្គត់ផ្គង់ភេសជ្ជៈ និងនំប៉័ងសាច់ និងព ង ទា កូន បន្ថែ ម ទៀ ត មុនពេលចុះទូក និងឡើងពីទូកវិញ។ ដោយឡែក ពេលយប់ក៏មានបបរហូប បន្ថែ មទៀត ផងដែរ។
លោក ហាក់ អ៊ីន បានបានបញ្ជាក់ «យើងអត់មានអីពិបាកទេ ទូកមកពីខេត្តកែវ បានទទួលកា រ ឧ ប ត្ថ ម្ភពី ឯកឧត្តម សុខ សូកាន គាត់ជាអ្នកទ្រទ្រង់។» ចំណែកលោក អ៊ាង ស្រឿន គណៈកម្មការគ្រប់គ្រងទូកឈ្មោះ ហ៊ឹងភក្តីបារមីតេជោ មក ពី ឃុំ ព្រះប្រ ស ប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដឹងដែរថា ចំណុះ ទូ ក របស់គាត់ មាន អា ហា រ ហូ ប ចុ ក គ្រ ប់ គ្រា ន់ដោយត្រូវចំណាយអង្ករមួយបេកន្លះ ក្នុងមួយថ្ងៃ និងចំណាយ ម្ហូប អាហារ អស់ ប្រហែល ១លាន ៣០ ទៅ១លាន៤០ម៉ឺនរៀល ក្នុងមួយថ្ងៃ សម្រាប់កី ឡាករចំនួន ៧ ២នាក់ និង អ្នកមកជាមួយផងសរុបប្រហែ ល១ ០០នាក់។
ដោយឡែកលោក ឈូក ប្រុស តំណាងគណៈកម្មការទូកឈ្មោះ សិរីសេត្ថាសែនជ័យ មកពី ស្រុកកំពង់សៀម ខេត្ត កំ ព ង់ ចា ម បានគូសបញ្ជាក់ថា ក្រុមកីឡាករទូករបស់លោក ទទួល ទានបាយទាំងបីពេលក្នុងមួយថ្ងៃ និ ង មា ន ភេសជ្ជៈជាបន្តបន្ទាប់ទៀត។ លោកបន្ដថា ចំពោះ ការហូបចុក មានម្ហូបមួយមុខក្នុងមួយពេល ពេលខ្លះទៀតមានរហូតដល់បីមុខ ទៅតាម ចំណង់ចំ ណូ ល ចិត្ត របស់កីឡាករកម៉្មង់ឱ្យចុងភៅទិញ មក ធ្វើដោ យចំ ណាយ ក្នុង មួយ ថ្ងៃចំ នួន២ បេស្មើ ១ ០ ០ គីឡូ។ ចំណែកបន្លែ ត្រី សាច់ វិញ ប្រើអស់ចំ នួ ន ២ ៥ គី ឡូ ក្នុ ង មួ យ ពេ ល ស រុបចំ នួ ន ប្រ ហែ ល ៦០ទៅ៧ ០គីឡូក្នុងមួយថ្ងៃ។ លោក ឈូក ប្រុសបានបន្ថែមថា “លោក ឧញ៉ា អាន ម៉ារ៉ាឌី ដែលឧបត្ថម្ភទូក មិនឱ្យហូបបបរទេ គាត់បំ ប៉ ន ចំ ណុះទូកឱ្យហូប បាយពេញៗតែម្តង និងមានភេសជ្ជៈជាហូរហែរ”។
ទោះបីមានការហូបចុកមានលក្ខណៈខុសគ្នា មានម្ហូបច្រើនមុខ តិចមុខយ៉ា ងណាក្តីក៏ កីឡាករ ទាំ ង អ ស់បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំយកជ័យជំនះឱ្យបានសម្រាប់ខេត្តរបស់ពួ កគេរៀ ង ៗ ខ្លួន ជាពិសេសពួកគេបានបង្ហាញការពេញចិត្តក្នុងការចូលរួមប្រណាំងទូក ដើម្បីញ៉ាំង ឱ្យ ព្រះ រា ជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យមានភាព រីករាយ ស ម្រា ប់ ប្រ ជា ព ល រ ដ្ឋទូទាំងប្រទេស។
បើតាមការអះអាងពីចុងភៅនៅតាមរោងស្នាក់នៅរបស់កីឡាករទូកនីមួយៗបានឱ្យដឹងថា ក្នុងការស្នាក់នៅរយៈពេលប្រាំថ្ងៃនៃអំឡុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ត្រូវចំណាយអង្ករប្រហែល២៥០គីឡូក្រាម សម្រាប់ក្រុមកីឡាករ របស់ខ្លួនតាមទូកនីមួយៗ ដោយក្នុងមួយពេលៗ ត្រូវចំណាយអង្ករប្រមាណ១បាវ ឬជាង១បាវ ដែលមានចំនួន៥០ គីឡូក្រាម៕

 

អត្ថបទដែលជាប់ទាក់ទង