ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោសសំអាតរណ្តៅគ្រាប់លាក់ទុកក្នុងសម័យសង្គ្រាមហេីយក្លាយជាសំណល់ជាតិផ្ទុះពីសង្គ្រាម

159

បាត់ដំបង៖លោកហេងរតនាអគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី១២ខែវិច្ឆិកានេះបានសរសេរលើហ្វេសប៊ុកថានៅទិសស្រុកសំឡូតខេត្តបាត់ដំបងនិងនៅខេត្តប៉ៃលិនកំលាំងនគរបាលជាតិនិងអង្គភាពសុីម៉ាក់បានបោសសំអាតរណ្តៅគ្រាប់លាក់ទុកក្នុងសម័យសង្គ្រាមហេីយក្លាយជាសំណល់ជាតិផ្ទុះពីសង្គ្រាម។ប្រទះឃេីញនៅថ្ងៃទី០៨ខែវិចិ្ឆកាតែមួយថ្ងៃមុនថ្ងៃព្រឹតិ្តការណ៍០៩វិច្ឆិកា  ក្នុងសង្គ្រាមអ្នកប្រយុទ្ធបានប្រេីប្រាស់យុទ្ធសាស្ត្រយុទ្ធវិធីចល័តគ្រាប់និងកាំភ្លេីងតាមបែបទ័ពព្រៃទ័ពឈ្លបដេីម្បីងាយស្រួលប្រយុទ្ធបាញ់សម្លាប់គ្នា។

លោកបានថ្លែងថាមេដឹកនាំឧទ្ទាមសម័យថ្មីដែលមិនធ្លាប់រស់នៅឆ្លងកាត់ក្នុងសង្គ្រាមនៅកម្ពុជា​​ អាចខ្វះអារម្មណ៍និងមិនយល់ដឹងពីភាពឈឺចាប់ដោយសារសង្គ្រាមពីជំរៅបេះដូងរបស់ខ្លួននោះទេ។ហេតុនេះហេីយគេមកអំពាវនាវឱយប្រជាជននិងកងទ័ពបែរចុងកាណុងបាញ់លេីមេដឹកនាំប្រទេសនិងបង្កេីតចលនាហឹង្សាជាថ្មីក្រោមផែនការដេីម្បីផ្តួលរំលំនិងប្តូររបប។  ប្រជាជនកម្ពុជាមិនទាន់ជាសះស្បេីយរបួសស្នាមពីភាពឈឺចាប់នៃសង្គ្រាមផងមកចង់ញុះញុងនិងជំរុញបង្កចលនាហឹង្សាជាថ្មី។ជាសំណាងប្រទេសនិងប្រជាជនកម្ពុជាខ្ពស់ណាស់ក្រោយការដឹកនាំរបស់សម្តេចតេជោសែនបានទប់ស្កាត់និងធ្វេីឱយបរាជ័យទាំងស្រុងចំពោះសកម្មភាពរដ្ឋប្រហារវាយរំលំរាជរដ្ឋាភិបាលនិងប្តូររបបរាជានិយមថ្ងៃ០៩វិចិ្ឆកាឆ្នាំ២០១៩នោះ៕

អត្ថបទដែលជាប់ទាក់ទង