ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងដល់វេទិកាកិត្តិយសនៃព្រះរាជពិធីបុណ្យអុំទូក

100

នៅម៉ោងប្រមាណ.២០នាទីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩នេះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងមកដល់វេទិកាកិត្តិយសហើយដើម្បីទតការប្រណាំងទូកងថ្ងៃចុងក្រោយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនៅរាជធានីភ្នំពេញនាថ្ងៃចុងក្រោយនេះ។

វត្តមាននៃការយាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមានសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីព្រមទាំងសម្តេចទ្រង់ឯកឧត្តមលោកជំទាវនិងថ្នាក់ដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

ព្រះរាជពិធីបុណ្យអុំទូកគឺមានរយៈពេល៣ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី១០១២ខែវិច្ឆិកាឆ្នាំ២០១៩ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។

សូមបងប្អូនរង់ចាំទស្សនានូវលទ្ធផលប្រណាំងទូកងដែលនឹងប្រកាសជ័យលាភីនៅពេលបន្តិចទៀតនេះ។ទូកជ័យលាភីនឹងត្រូវទទួលព្រះរាជទានរង្វាន់ផ្ទាល់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នៅរាត្រីនេះក៏នឹងមានពិធីបណ្តែតប្រទីបនិងបាញ់កាំជ្រួចផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង