ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ​ យាងទតការប្រណាំងទូកបណ្តែតប្រទីបអុចកាំជ្រួចនិងប្រទានរង្វាន់ថ្ងៃចុងក្រោយ

58

ភ្នំពេញ៖ នៅរាត្រីបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងទតការប្រណាំងទូកបណ្តែតប្រទីបអុចកាំជ្រួចនិងប្រទានរង្វាន់ដល់កីឡាករអុំទូកនៅថ្ងៃចុងក្រោយនៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។

នៅថ្ងៃចុងបញ្ចប់នេះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គក៏បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតប្រទានរង្វាន់ដល់ដល់កីឡាករអុំទូកដែលទទួលបានជ័យជំនៈក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃកន្លងមកនេះក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះគឺបានទាក់ទាញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីច្រេីនកុះករ។

ទន្ទឹមនឹងនេះដែរគឺបានបង្ហាញអោយកូនចៅខ្មែរយើងនិងភ្ញៀវទេសចរណ៍បរទេសបានឃើញនិងបានស្គាល់នូវវប្បធម៍ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិយើងផងដែរ។

សូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេសនិងអរគុណអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ទាំងនៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាដើម្បីប្រជាពលរដ្ឋនិងទេសចរណ៍បរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យដ៏មហោឡាប្ញក្សនេះ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះនិងចូលរួមថែរក្សាអនាម័យបរិស្ថានដោយរក្សានិងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវជៀសវាងកាចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕

អត្ថបទដែលជាប់ទាក់ទង