ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនខ្មែរ៖ប​ណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតបរិញ្ញាបត្រ ជាលើកដំបូង

73


ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតបរិញ្ញាបត្ររបស់
ខ្លួនជាលើកដំបូង ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ដល់១៤វិច្ឆិកា ។
បើតាមការឲ្យដឹងពីលោកឩត្តមសេនីយ៍ទោនិន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរ បានឲ្យដឹងថា សិក្ខា
កាមមានចំនួន២៦រូប ដែលក្នុងនោះ កម្រិតបរិញ្ញាបត្រមានចំនួន២៣រូប ដែលមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករ
ប្រដាល់ល្បីៗ និង ជនបរទេសចំនួន២រូប ។
នេះជាវគ្គបឋម ដែលការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ។ អ្នកដែលបានឆ្លងវគ្គសិក្សានេះ
បានទទួលវិញ្ញាបនបត្រ ដែលមានតម្លៃសម្រាប់ការចូលរួម បំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ ។
លោកម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និង កីឡាបានឲ្យដឹងដែរថា វគ្គនេះគឺ
ចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា។ សិក្ខាកាមដែលភាគច្រើន ជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និង
កីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានប្រាប់បណ្ដាញព័ត៌មានដែរថា សិក្ខាកាម
ទាំងអស់មិនត្រឹមតែពួកគេសុទ្ធតែ មានអាយុ៣៥ឆ្នាំចុះ ។ ពួកគេមានចំណេះដឹង និង មានកាយសម្បទាល្អ គឺសហព័ន្ធមិនយក
អ្នកដែលមានកម្ពស់ មិនគ្រប់គ្រាន់នោះទេ ។
សូមបញ្ជាក់ថា វគ្គនេះឩទ្ទេសនាម ដោយលោកវេជ្ជាបណ្ឌិតឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់
គុនខ្មែរ និង ជាប្រធានសហព័ន្ធន្ធកីឡាសកលកម្ពុជា លោកអ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕

អត្ថបទដែលជាប់ទាក់ទង