ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកាមរី សេរី២០០៧ បើកបុករថយន្តកូរ៉េ ដែលបើកមិនគោរពភ្លើងស្តុប

64

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េ១តោនកន្លះ មិនគោរពភ្លើងស្តុប ត្រូវបាន
រថយន្តម៉ាកកាមរីហាយប្រ៊ីត បុកបណ្ដាលឲ្យ
រថយន្តម៉ាកកាមរីហាយប្រ៊ីត ខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងមិនមានអ្នកណាម្នាក់ រងរបួសនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០ ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមផ្លូវព្រះនរោត្តមកែងនិង ផ្លូវ ១១៣ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក កូរ៉េពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Al -8597 បើកតាមបណ្ដោយផ្លូវ១១៣ ទិសដៅជើងមកត្បូង ដោយមកដល់ស្តុបព្រះអង្គអេង ភ្លើងស្តុប បានលោតជាសញ្ញាពណ៌ក្រហម តែអ្នកបើករថយន្ត មិនបានឈប់ក៏នៅតែបន្តបើកទៅមុខទៀត ស្របពេលនោះក៏មាន
រថយន្តម៉ាកកាមរី ហាយប្រ៊ីត ពណ៌ ទឹកសមុទ្រពាក់ផ្លាកលេខភ្នំពេញ 2AA-5051 ដោយភ្លើងស្តុប លោតសញ្ញាពណ៌ខៀវ តម្រូវឲ្យគេបើកបានចេញមុខ ក៏ទៅបុកជាមួយ រថយន្តម៉ាកកូរ៉េ បណ្ដាលឱ្យរងការខូចខាត
រថយន្តម៉ាកកាមរីហាយប្រ៊ីត ផ្នែកខាងមុខយ៉ាងដំណំ តែសំណាង មិនមានអ្នកណាម្នាក់ រងរបួសនោះទេ។

ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ មកសមត្ថកិច្ចជំនាញ ខាងបឹងកេងកង បានចុះទៅវាស់វែង យករថយន្ត មកដាក់ឲ្យខាងជំនាញ ដើម្បីឲ្យភាគីទាំងសងខាង និយាយគ្នាមួយជំហាន។

ក្រោយពេលកើតហេតុ ដោយភាគីទាំងសងខាង និយាយមិនត្រូវគ្នា សមត្ថកិច្ចចរាចរណ៍ខណ្ឌបឹងកេងកង ក៏បានប្រគល់រថយន្តទាំងពីរ ទៅឲ្យខាងការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង