ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ខាំងមនុស្ស៤នាក់ជំរិត​ ហើយចាប់ជនល្មើសជនជាតិចិន២នាក់​នៅ​ក្រុងព្រះសីហនុ​

116

ខេត្តព្រះសីហនុ៖  វេលាម៉ោង៨ព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩លោកឧត្ដមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានដឹកនាំបញ្ជាកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសរុបចំនួន៥៥នាក់សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តនិងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះបង្ក្រាបករណី​​បង្ខាំងមនុស្សដោយខុសច្បាប់និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នាស្ថិតនៅក្រុមទី២២ភូមិ១សង្កាត់លេខ១ក្រុង+​ខេត្តព្រះសីហនុ(មុខពន្ធនាគារខេត្តផ្លូវក្បាលឆាយ)

លទ្ឋផលធ្វេីការឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន០២នាក់​ (​ភេទប្រុស) និងវត្ថុតាងពាក់ព័ន្ឋធ្វើសកម្មភាពមួយចំនួន។ជួយសង្រ្គោះជនរងគ្រោះជនជាតិចិនចំនួន០៤នាក់(ភេទប្រុស)

បច្ចុប្បន្នជនល្មើសរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញយកមកកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត៕

អត្ថបទដែលជាប់ទាក់ទង