ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកនិងកម្ពុជា ស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម

50

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងពិភាក្សាពីកិច្ចសហប្រតិបត្តិការ រវាងអាមេរិក កម្ពុជា ក្នុងវិស័យសំខាន់មួយចំនួន លើការថែរក្សាសន្តិភាព ការដោះមីន ប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម និងស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស  និងសិទ្ធិពេញលេញ ចំពោះបុគ្គលនយោបាយ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី 13 ខែវិច្ឆិកា បានប្រកាសថា នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ រវាងអាមេរិក កម្ពុជា ក្នុងវិស័យសំខាន់មួយចំនួន លើការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម ។

លោកទូត Murphy បានកត់សម្គាល់ថា ជំហានជាបន្ថែមទៀត ក្នុងការស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស  និងសិទ្ធិពេញលេញ ចំពោះបុគ្គលនយោបាយ នឹងរួមចំណែកដល់ស្ថិរភាព និងភាពរុងរឿងរបស់ប្រទេសកម្ពុជា ពង្រឹងនូវទំនាក់ទំនងជាទូទៅរវាងអាមេរិក កម្ពុជា និងជួយការពារនូវអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា៕

 

.

អត្ថបទដែលជាប់ទាក់ទង