ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីចិនរូបស្រស់ម្នាក់​ លោតពីលេីជាន់ទី១២​ អគារខុនដូ BALI-2

60

ភ្នំពេញ ៖ នារីជនជាតិចិនរូបស្រស់ម្នាក់ បានលោតពីលេីជាន់ទី១២​ នៃអគារខុនដូ BALI-2 មានកម្ពស់៣១ជាន់ បោកក្បាលស្លាប់ភ្លាមៗផ្កាប់មុខក្នុងថ្លុកឈាមមួយរំពេច​ ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ។

កាលពីម៉ោងជិត២ទៀបភ្លឺ ឈានចូលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ នៅចំណុចអគារខុនដូ BALI No.2 Apartment កម្ពស់៣១ជាន់​ លេីផ្លូវឡេីងស្ពានហង្សកោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅកន្លែង​កេីតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ច មានទាំងនគរបាលខណ្ឌ​ និងកម្លាំង​អាវុធហត្ថ​ខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញ​កោសល្យវិច្ឆ័យ​ ចុះត្រួតពិនិត្យ​មេីល ។

ក្នុងករណីនេះ សមត្ថកិច្ចបាននាំបុរសជនជាតិចិន២នាក់ ទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍​ទន្លេបាសាក់​ ក្នុងនោះមានម្នាក់​ជាសង្សារ​នារីរងគ្រោះផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង