ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សម្នាក់ត្រូវបានសម្លាប់ និង ៣ នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារនៅតំបន់ Blagoveshchensk របស់ប្រទេសរុស្ស៊ី

61


សារព័ត៌មាន Sputnik នៅថ្ងៃទី១៤ខែវិច្ឆិកា បានផ្សាយថា ក្រសួងសុខាភិបាលនៃតំបន់ Am​ur បានប្រាប់សារព័ត៌មាន​ Sputnik ដោយដកស្រង់ទិន្នន័យបឋមថា​ នៅថ្ងៃព្រហស្បតិ៍​នេះ មនុស្សម្នាក់បានស្លាប់និង ​៣ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុកា​រណ៍ បាញ់ប្រហារមួយ នៅឯមហាវិទ្យាល័យមួយ ក្នុងទីក្រុង Blagoveshchensk នៃប្រទេសរុស្ស៊ី។

ក្រសួងបាននិយាយថា“ យោងតាមទិន្នន័យបឋមមនុស្សម្នាក់បាន​ស្លា​ប់ និងម​នុស្ស ៣ នាក់ បានរងរបួសនៅក្នុងកា​រ​បាញ់​ប្រហារ នៅមហាវិទ្យាល័យ។ អ្នករងរបួសរួមមានយុវ​ជ​ន ២ នាក់និងយុវជនម្នាក់​៕

អត្ថបទដែលជាប់ទាក់ទង