ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារាប់ថយក្រោយ៥ថ្ងៃសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងនារី លើកទី១៧

94

ភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះជិតដល់ហើយ ដោយនៅសល់៥ថ្ងៃទៀតកម្ពុជានឹងបើកទ្វារស្វាគមន៍ក្រុមភ្ញៀវមកពីបណ្តាប្រទេសចំនួនជិត៥០ចូលរួម នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង ៤៤៩នាក់ ដែលរួមមានយុវជនចំនួន ៣០ក្រុម និងស្រ្តីចំនួន ៥០ក្រុម និងបែងចែកជា វិញ្ញាសាផ្នែកយុវជនចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) ផ្នែកស្រ្តី ចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) និងវិញ្ញាសាសមាគម ចំនួន ២វិញ្ញាសា (វាយ៣ ទល់៣)៕

អត្ថបទដែលជាប់ទាក់ទង