ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហ៊ុន សែន ៖ ខេត្តកំពត កំពុងមានការអភិវឌ្ឍន៍​រីក​ចម្រើ​ន ​ស្ទើរលើ​គ្រប់វិស័យ

60

 

​កំពត៖ ខេត្តកំពត កំពុងមានការអភិវឌ្ឍន៍រីកចម្រើ​ន​ស្ទើរលើ​​គ្រប់វិស័យ មានទាំង រោងស៊ី​ម៉ងត៍ ចំនួន៤ រួម​ទាំង​​រោងច​ក្រផ​លិត វារីអគ្គិស​នី១ និងជាកន្លែងផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយ​អំបិល ទៅកាន់បណ្តាខេត្តផ្សេងៗ​ ដែល​កំពុង​ធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុ​ង​ប្រទេស​កម្ពុ​ជាយើ​ង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុ​ង​ឆ្នាំ១​៩៩៦ តាមរយៈនយោបាយ ឈ្នះ-​ឈ្នះ​ ដែលរាជរដ្ឋាភិបាល បា​នដាក់ចេញ​ហើ​យពេលនេះ ខេត្តកំពតបានប្រែក្លាយ​ទៅ​ជាខេ​ត្ត ដែលមានការអភិវឌ្ឍន៍រីក​ច​ម្រើនស្ទើ​រ​លើគ្រប់វិ​ស័​យ ជាពិសេសលើផ្នែកហេដ្ឋា​រ​ចនា​សម្ព័ន្ធ និងទេសច​រ​ណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ​។ ខេត្តកំពតក៏ជាខេត្តដែល​មា​នផ​លិត​អំបិល​ផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់ប​ណ្តា​ខេត្ត​ផ្សេង​ៗទៀ​តផង។ ខេត្តកំពតយើងមាន​វា​រីអ​គ្គសនី​នៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ​ ១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និ​ង​ផ្គត់ផ្គ​ង់អ​គ្គិសនី ដល់គោលដៅអ្នកប្រើប្រាស់ជារៀង​រា​ល់ថ្ងៃ​ផង​ដែរ។ សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រី ក៏បានមានប្រសាស​ន៍​ អំពី​វិធាន​ការ​ដោះស្រាយ និងការពារក្នុងពេលដែ​ល​កម្ពុ​ជាខ្វះខា​តអគ្គិ​សនីប្រើ​ប្រាស់ នាពេលខាងមុខ​ ជាពិសេសសម្តេចតេជោ បាន​ឲ្យក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពល​អ​គ្គិស​នី ហើយសម្តេចបានមានប្រសា​ស​ន៍ថា ៥ឆ្នាំទៀតកម្ពុជា​យើ​ង នឹងបង្កើនការតបណ្តាញ​អ​គ្គស​នី នៅគ្រប់ទីកន្លែ​ងទាំងអស់។

នៅព្រឹកថ្ងៃព្រហ​ស្ប​តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិ​ធីសម្ពោ​ធដា​ក់​ឱ្យដំណើរ​ការរោ​ងច​ក្រផ​លិតស៊ីម៉ងត៍
របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅ​តំ​បន់​ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

សម្តេចតេជោ បានមានប្រសាន៍បន្តថា ស៊ីម៉​ងត៍​ គឺ​ជាតម្រូវការដ៏ចាំបាច់នៅ​លើ​​ពិភពលោក ពីព្រោះបច្ចុប្បន្ននេះ​ គ្រប់សំណង់ទាំងអ​ស់​សុទ្ធ​តែត្រូវ ការប្រើប្រាស់ស៊ីម៉​ងត៍ ដូចជាអគារ​បុ​រីលំ​នៅ​ដ្ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុង​ជា​ដើម​។

តាមរបាយការណ៍រ​ប​ស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា រោងចក្រស៊ីម៉ងត៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដី​ទំ​ហំជិ​ត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេក​ទេ​សទំនើ​ប ហើយមានសមត្ថភាពផលិតស៊ី​ម៉ងត៍បា​នប្រមាណ ២,​៥​០០តោនក្នុងមួយថ្ងៃ ស្មើ​នឹងជិត១លានតោនក្នុង​មួ​យឆ្នាំ​។ វត្តមានរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ា​ងសំ​ខា​ន់ជា​មួយរា​ជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការលើកម្ពស់សេដ្ឋ​កិ​ច្ចជាតិ និងជីវភាពរបស់ប្រជាព​ល​រដ្ឋ​។ រោងចក្រនេះ អាចផ្តល់កា​រងា​រអ​ចិន្ត្រៃយ៍​ដល់​បុគ្គលិ​កប្រមា​ណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេ​ស​ប្រមាណ​ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជា​មាន​រោង​ចក្រ​ផលិ​តស៊ី​ម៉ងត៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ងត៍​ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរកា​រជា​ផ្លូវកា​រនៅ​ព្រឹកនេះ ហើយរោងចក្រទាំ​ង​៥នេះ អាចផលិតស៊ីម៉​ងត៍បានជិត ៨លានតោនក្នុង​មួយ​ឆ្នាំ​។

សម្តេចតេជោបាន​បង្ហា​ញនូ​វក្តីមោទន​ភាព​បំផុត ចំពោះប្រទេសក​ម្ពុ​ជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉​ងត៍ផ្ទាល់ខ្លួននៅទីនេះ​។​ សម្តេចតេជោបានមានប្រសា​ស​ន៍ប​ន្តថា នេះជាសមិទ្ធផល​ថ្មី​ បន្ថែមលើសមិទ្ធផលដែល​យើ​ងមា​នស្រាប់​ ហើយការបង្កើ​ត​រោងច​ក្រ​នេះ គឺជាការបង្កើត​ឧ​ស្សាហក​ម្មធុ​នធ្ងន់​មួយ របស់ប្រ​ទេសក​ម្ពុ​ជា ក្នុងការចូលរួ​មចំ​ណែ​ក នៃវិស័យសំណ​ង់ដែល​កំពុង​មានកា​រ​កើន​ឡើង នាពេលប​ច្ចុប្ប​ន្ន​នេះ ជាពិសេសការសាងសង់​សំ​ណង់​អគារ​ផ្សេងៗ ដែលជាតម្រូវការរប​ស់​ប្រជា​ពល​រដ្ឋ និងគ្រប់វិ​ស័​យនា​នា​។

សម្តេចតេជោ បានកោត​ស​រសើ​រចំ​ពោះក្រុម​ហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែកជាមួ​យ​រាជ​រ​ដ្ឋាភិបាល ក្នុងការបង្កើតផ​លិ​តផ​លក្នុង​ស្រុក ដើម្បីបំពេញតម្រូវកា​រ​អ្នក​ប្រើប្រាស់​ និងធ្វើការនាំចេញផ​ង​ដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុ​ញ​ឲ្យក្រុមហ៊ុន ត្រូវចូលរួមថែទាំ ​និ​ងជុស​ជុល​ផ្លូវដែ​លខូ​ចខា​តផង ពីព្រោះផ្លូវថ្នល់ទាំ​ងអស់ បានបម្រើដល់ការដឹ​ក​ជញ្ជូ​នស៊ី​ម៉ងត៍របស់ក្រុមហ៊ុនខ្លួន​ទៅកា​ន់គោល​ដៅអ​តិថិជ​នគ្រប់ទី​កន្លែ​ងផ​ងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែអំណរគុណចំពោះប្រជា​ព​លរដ្ឋ​ទូទាំ​ងប្រទេ​ស ​ដែលបានចូលរួមទប់ស្កា​ត់​ការ​ប៉ុនប៉​ងធ្វើ​រដ្ឋប្រ​ហារនៅ​ថ្ងៃ​ទី៩ វិច្ឆិកា កន្លងទៅថ្មីៗនេះតាមរយៈការចូលរួមហូប​អំ​បុកទាំ​ងអស់​គ្នា ក្រោមបាវចនា ហូ​បអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋបាន​ចូ​លរួ​មយ៉ាង​ផុលផុស ​រួមទាំងការអញ្ជើញ​ទៅ​ចូលរួ​មព្រះ​រាជ​ពិធីបុ​ណ្យអុំ​ទូក​យ៉ាង​ច្រើន​កុះករ នៅរាជ​ធា​នីភ្នំ​ពេ​ញ
ដែលនេះជាការចូល​រួ​មថែ​រក្សា​សន្តិ​ភាព ដែលយើងកំពុងមាន​ស​ព្វថ្ងៃ​ ពីព្រោះយើងធ្លាប់បានហែលឆ្លងនូវ​ស​ង្គ្រាម​ជាច្រើនមក​ហើយ ពីអតីតកាល ដូចច្នេះយើងមិន​ច​ង់ជួ​ប មិនចង់ដឹងនូ​វ​សង្គ្រា​មអ្វីទៀ​តឡើ​យ។ សម្តេចតេជោក៏បាន​អ​រគុ​ណ ដល់អាជ្ញាធរកង​ក​ម្លាំង​ប្រដា​ប់​គ្រប់លំ​ដាប់​ថ្នាក់ ដែលបានចូល​រួ​មកា​រពារ រក្សាសន្តិសុខ សុវត្ថិភាព ចាប់ពីថ្ងៃ៩វិច្ឆិកា ​រ​ហូត​ដល់ប​ញ្ចប់បុ​ណ្យ​អុំទូក ដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបាន​ដើ​រកម្សា​ន្តគ្រ​ប់ទីក​ន្លែងប្រ​មាណជិ​ត៦លា​ន​នាក់។ សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ សន្យាថានឹងនៅរួមដំណើរជាមួយ​ប្រ​ជាព​លរ​ដ្ឋកម្ពុជា ក្នុងការដឹកនាំប្រ​ទេ​សមិ​នតិច​ជាង១​០ឆ្នាំទៅ​មុខ​ទៀត។ សម្តេចតេជោ ហ៊ុន សែន បានជូនពរចំពោះប្រជាពល​រ​ដ្ឋទាំង​អ​ស់​ សូមជួបតែសេច​ក្តី​សុខច​ម្រើនគ្រ​ប់ៗ​គា្ន៕

អត្ថបទដែលជាប់ទាក់ទង