ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍ ស្នើព្រះរាជអាជ្ញារាជធានី-ខេត្ត ពិនិត្យសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ចំពោះអ្នកដែលត្រូវចាប់ខ្លួន ក្រោយចាញ់បោកទណ្ឌិត សម រង្ស៊ី

71

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍​ ​ស្នើព្រះ​រាជអា​ជ្ញាអម​សាលាដំ​បូង​រាជធានី-ខេត្ត ដែលពាក់ព័​ន្ធទាំ​ងអស់ ពិនិត្យរៀបចំសេចក្ដីសន្និដ្ឋា​ន​ ស្នើសុំទៅតុលាការដើ​ម្បី​ពិនិ​ត្យពិចារ​ណា លើការបញ្ឈប់ការចា​ប់​ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធាន​កា​រ​ នៃការឃុំខ្លួនជាបណ្ដោះ​អា​សនុ្ន​ ចំពោះប្រជាពលរដ្ឋស្លូ​ត​ត្រ​ង់ ដែលបានបាញ់បោកទណ្ឌិត​ ​សម រង្ស៊ី។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើ​រ​ការជា​ផ្លូវការ រោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អា​ង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប​ង្គាប់ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុ​ត្តិធម៌ ធ្វើការជាមួយព្រះរាជ​អា​ជ្ញា សហការខាងតុលា​កា​រ ដើម្បីឈានទៅដល់ការដាក់ឱ្យ​អ្ន​កចាញ់​បោកក្រុ​ម​ឧទ្ទាម ដែលត្រូវឃាត់​ខ្លួ​នទាំ​ងអស់ នៅក្រៅឃុំជាបណ្តោះអាស​ន្ន​។​

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាព​ល​រដ្ឋ​ខ្មែរ ដែលចាញ់បោកការញុះ​ញ​ង់រ​បស់ក្រុ​មក្បត់​ជា​តិ សម រង្ស៊ី ហើយរត់ទៅក្រៅប្រ​ទេ​សនោះ វិលត្រឡប់ចូលប្រ​​ទេ​​ស​កម្ពុជាវិញ ដោយរាជរដ្ឋាភិបាល​នឹ​ងមិ​នយក​ទោ​សពៃនោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង