ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនស្វែងរកជ័យជំនះបានឬទេក្នុងការប្រកួតលើកទី៣នេះ?

104

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី១៦វិច្ឆិកានេះអ្នកប្រ

​ដាល់កម្ពុជាសេង ស្រឿនត្រូវជួបប្រកួតជាមួយជើងខ្លាំងថៃលូម លេង(Loom Leng)

នេះជាគូប្រកួតដ៏តឹងតែងមួយសម្រាប់សេង ស្រឿនព្រោះលូម លេងធ្លាប់ធ្វើឲ្យសេង ស្រឿនចាញ់ប៉ុន្មានលើកមក

​ហើយៗពេលនេះជួបគ្នាក្នុងជំនួបខ្សែក្រវាត់ទៀតផង ។ការប្រកួតនេះប្រសិនបើលូម លេងឈ្នះវាមិនអីទេវាគ្រាន់តែធ្វើឲ្យ

​សេង ស្រឿនបាត់បង់ឩិកាសឡើងវគ្គបន្តតែប៉ុណ្ណោះ តែប្រសិនបើសេង ស្រឿនឈ្នះមានន័យថាគេបានបង្កើតនូវប្រវត្តិមមិន

​ច្រំដែលក្នុងអាជីពប្រដាល់របស់គេ ។

ទម្ងន់ជើងលូម លេងស៊ីកញ្ចឹង ក អ្នកប្រដាល់កម្ពុជាអស់មិនតិចនាក់ឡើយសូម្បីតែសេង ស្រឿនក៏ធ្លាប់ត្រូវលូម លេងស៊ីកញ្ចឹង ក ដែរ ។អ្នកប្រដាល់ទាំង២រូបនេះវ៉ៃបាន២ប្រកួតដូចគ្នាដោយលូម លេង២ប្រកួតរបស់គេឈ្នះមួយប្រកួត

និង ចាញ់មួយប្រកួត ។ចំពោះសេង ស្រឿនវិញពីរប្រកួតរបស់គេចាញ់ទាំង២ប្រកួតដែលក្នុងនោះមួយប្រកួតចាញ់ដោយ

គូប្រកួតវាយឲ្យសន្លប់ទឹកទី២ទៀតផង ។

សេង ស្រឿនមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧១ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់ថៃ

​លូម លេងវិញនោះគេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៨ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។សេង ស្រឿនអាចបង្កើត

ប្រវត្តិម​ិនច្រំដែលបានដែរឬទេ ?

ចំពោះពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃកង ណាផា(Kang Napha)ដោយសារតែ

អ្នកប្រដាល់ថៃឆាង ស៊ើក(Chhang Soek)អវត្តមាន ។

សម្រាប់ការប្រកួតនេះទោះបីវណ្ណៈចាញ់ក៏គេបានទទួលជ័យជំនះដោយស្វ័យប្រវត្តិដែរតែគេត្រូវវ៉ៃឲ្យអស់ពីសមត្ថ

ភាពដាច់ខាតទាំង រ៉ុង ណាផាក៏ត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាពដែរ ។សូមបញ្ជាក់ថាវណ្ណៈ២ប្រកួតរបស់គេឈ្នះទាំង២ប្រកួត

​ហើយការប្រកួតទី៣នេះក៏គេបានទទួលជ័យជំនះដោយស្វ័យប្រវត្តិទៀតផង ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តប្រកួតចំនួន៧៤ដង ឈ្នះ៥៦ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះរ៉ុង ណាផាវិញគេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១១ដង និងស្មើពិន្ទុ១ ដង ។

ការប្រកួតនេះទោះបីរមក្រូវឲ្យពួកគេទាំង២វ៉ៃឲ្យអស់ពីសមត្ថភាពក៏ពិតមែនតែនរណាក៏មានជំនឿចិត្តថាពួកគេពិតជា

លំបាក់ស៊ីគ្នាហើយ ។នរណាឈ្នះចាំមើលប្រកួតចប់ ។

ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះហុង សុវណ្ណ ចាន់សុធីក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ពេជ្រ ពិសិដ្ឋក្លិបចលនាយុវជន១៥៧គុន

​ខ្មែរប្រកួតជាមួយម៉ន ភារម្យក្លិបការិយាល័យទី៥កងទ័ពជើងគោកក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

អ្នកប្រដាល់ជើងចាស់ជុន សាវុធក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ប្រកួតជាមួយប្រាក់ ឌីណាក្លិបតាឯកដំបងដែក

មានរិទ្ធក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង