ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ចិន នឹងចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាលើកដំបូង

71

 

ភ្នំពេញ៖ ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បង នៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាផ្លូវការ លើកដំបូង ស្តីអំពីការសិក្សាស្រាវជ្រាវ លទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

 

ស្តាតទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី 14 ខែវិច្ឆិកា បានសរសេរសារ បង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បង នៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូង ស្តីអំពីការសិក្សាស្រាវជ្រាវ លទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ។ នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនង មិត្តភាពរវាងចិន និងកម្ពុជា។ ពេលមុននេះ ថ្នាក់ប្រតិបត្តិការងារនៃស្ថាប័នពាណិជ្ជកម្ម រវាងភាគីចិន និងកម្ពុជាបានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជំរុញកិច្ចការដែល ពាក់ព័ន្ធឲ្យមានទំនាក់ទំនង យ៉ាងជិតស្និទ្ធល្អ៕

អត្ថបទដែលជាប់ទាក់ទង