ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រីជើងខ្លាំង 3 នាក់លួចម៉ូតូពីកំពង់ចាម ហើយគេចមក ភូមិសាស្ត្រខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

56

ស្រុកខ្សាច់កណ្តាល៖ ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល បានរាយការណ៍ ពីករណីបង្រ្កាបស្រីជើងខ្លាំង 3 នាក់ ករណី លួចម៉ូតូ ពីខេត្តកំពង់ចាម មកជាប់អន្ទាក់នគរបាលខេត្តកណ្ដាល ។

ករណីបង្ក្រាបនេះ នៅថ្ងៃទី១១ វិច្ឆិកា ២០១៩ម៉ោង១៦ នៅចំណុច ភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

 

កម្លាំងប៉ុស្តិ៍វិហារសួគ៌ បានសហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖

១.ឈ្មោះ ឃាង បញ្ញា អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររត់តុ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

២.ឈ្មោះ សុខ ម៉ីម៉ី អាយុ១៥ជនជាតិខ្មែរ មុខរបរ រត់តុ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា។

៣.ឈ្មោះ ពេជ បញ្ញា  អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរ រត់តុ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា។ វត្ថុតាងចាប់យក៖

ម៉ូតូ១គ្រឿង ម៉ាកC125 ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1R-4814 ។ ពាក់ព័ន្ធករណីលួច កើតហេតុថ្ងៃទី៩ វិច្ឆិកា ២០១៩ ម៉ោង២១នៅ ចំណុច ភូមិ ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ករណីនេះកម្លាំងប៉ុស្តិ៍ទន្លេបិទ បាននាំ យកជនសង្ស័យ និងវត្ថុតាង ត្រឡប់ទៅវិញ ដើម្បីបន្តចាត់ការ តាម នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង