ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះគ្រូចៅអធិការវត្តតាំងក្រសាំងខាងជើងប្រគល់គ្រឿងឧបភោគបរិភោគដល់,អនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ

71

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ព្រះគ្រូ សីលធម្មគុណ គឹម ធួង ចៅអធិការវត្ត និងគណៈកម្មការវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី២បានរៀបចំប្រគល់គ្រឿងឧបភោគបរិភោគទេយ្យទានមួយចំនួនរបស់វត្តជូនអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធ៌មកាកបាទក្រហមជួយជនរងគ្រោះក្នុងមូលដ្ឋានខណ្ឌក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីរដ្ឋបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖គ្រឿងឧបភោគ បរិភោគចៅអធិការវត្ត និងគណៈកម្មការវត្តតាំងក្រសាំងខាងជើង ប្រគល់ជូនអនុសាខាកាកបាទក្រហម មានអង្គរ ២០បាវ,មី ១៣០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអីវ ២០យួរ ,ស្កសរ ១០០០គីឡូក្រាម , ទឹកដោះគោ ១០០០កំប៉ុង ,ទឹកក្រូច ៤០កេស ,ទឹកផ្លែឈើ ៤០កេស ,ត្រីខ ២០យួរ , ទឹកសុទ្ធ ១០០កេស ,សំភារៈផ្ទះបាយ ៧សំរាប់ និងថវិការចំនួន ២ លានរៀល ( គិតជាថវិការសរុប ជាង១៧លានរៀល )។
លោកហែម ដារិទ្ធិ អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅព្រះគ្រូ សីលធម្មគុណ គឹម ធួង ចៅអធិការវត្ត និងគណៈកម្មការវត្តតាំងក្រសាំងខាងជើងដែលបានបរិចាកគ្រឿងឧបភោគ បរិភោគនិងទេយ្យទានដល់អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ។លោកអភិបាលខណ្ឌសន្យាថា៖លោកនឹងយកគ្រឿងឧបភោគ បរិភោគនិងទេយ្យទានទាំងអស់នេះទៅចែកជូនដល់ដៃជនរងគ្រោះនិងងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យនាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង