ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកបើកការដ្ឋាន ជួសជុលផ្លូវដោយអ៊ុតកៅស៊ូACលើផ្លូវចំនួន៧ខ្សែដែលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៩

187

ភ្នំពេញ៖អាជ្ញាធរខណ្ឌទួលគោកបានបើកការដ្ឋានជួសជុលផ្លូវដោយអ៊ុតកៅស៊ូACលើផ្លូវចំនួន៧ខ្សែដែលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៩ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលនិងកាត់បន្ថយការកកស្ទះចរាចរណ៍។

   ពិធីបើកការដ្ឋានអនុវត្តគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៩នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅលើកំណាត់ផ្លូវ២២០ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោកក្រោមវត្តមានលោកឯកឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក

   លោកឯកឃុនដឿនបានមានប្រសាសន៍ថាផ្អែកតាមស្ថានភាពបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវនិងលូមួយចំនួនតូចមានការខូចខាតដែលទាមទារឲ្យមានការជួសជុលឡើងវិញ។ការខូចខាតបែបនេះគឺដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងហើយទឹកបានដក់នៅតាមដងផ្លូវមានរយៈពេលយូរនិងម្យ៉ាងទៀតប្រព័ន្ធលូនៅតាមកន្លែងខ្លះហូរមិនទាន់ដោយសារតែសំរាមនិងដឹកកស្ទះក្នុងប្រព័ន្ធលូ។

    លោកឯកឃុនដឿនបានមានប្រសាសន៍បន្តថាជារៀងរាល់ឆ្នាំការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌបានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួនដោយផ្តោតជាសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវនិងលូជាអាទិភាពគឺការជួសជុលផ្លូវនិងប្រព័ន្ធលូបង្ហូរទឹកសំអុយឲ្យមានលក្ខណៈល្អប្រសើរនិងមានគុណភាពសមស្របតាមតំរូវការរបស់មូលដ្ឋាននិងម្យ៉ាងទៀតដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ដឹកនាំរបស់លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

   លោកឯកឃុនដឿនបន្តទៀតថានៅឆ្នាំ២០១៩នេះរដ្ឋបាលខណ្ឌបានលើកគម្រោងស្តារលូនិងជួសជុលផ្លូវដោយអ៊ុតកៅស៊ូAC ក្នុងនោះរួមមានបានធ្វើសកម្មភាពស្តារលូផ្លូវចំនួន១១ខ្សែប្រវែងសរុប១០៣៩៦ម៉ែត្រដោយ១បានស្តារលូផ្លូវលេខ១៦២z (២១៩២៣៧) ប្រវែង៤៨០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១ ។ ផ្លូវលេខ១៥៦z(២៤៥២១៥z) ប្រវែង៦០០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១ផ្លូវលេខ២៤១z(១៨២១៥៦) ប្រវែង១៣៥ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១សង្ខាងផ្លូវលេខ១៣៨(២៥៣២៦៥) ប្រវែង១៥០០ម៉ែត្រសង្កាត់ទឹកល្អក់ទី១,សង្កាត់ទឹកល្អក់ទី២សង្ខាងផ្លូវលេខ១២២(២៤៥២៦៥) ប្រវែង២០០០ម៉ែត្រសង្កាត់ទឹកល្អក់ទី១សង្កាងផ្លូវលេខ១១៨(២៤៥២៥៣) និង(២៥៧២៦១) ប្រវែង៩៧០ម៉ែត្រសង្កាត់ទឹកល្អក់ទី១សង្ខាងផ្លូវលេខ៥៦៦(៣៣៧២៨៩) ប្រវែង២៤០០ម៉ែត្រសង្កាត់បឹងកក់ទី១សង្កាត់បឹងកក់ទី២សង្ខាងផ្លូវលេខ៦០២(៣០៧៣២៣) ប្រវែង៨៥០ម៉ែត្រសង្កាត់បឹងកក់ទី២សង្ខាងផ្លូវលេខ៦៦៤(២៦១២៧១) ប្រវែង៨៥០ម៉ែត្រសង្កាត់បឹងសាឡាង១០ផ្លូវលេខ៣៧៩(៦៧០ផ្លូវទាល់) ប្រវែង៤៧៦ម៉ែត្រសង្កាត់បឹងសាឡាង១១ផ្លូវលេខ៦៦៦z (៦៦៦ផ្លូវទាល់) ប្រវែង១៣៥ម៉ែត្រសង្កាត់បឹងសាឡាង។

   លោកឯកឃុនដឿនបានបញ្ជាក់ទៀតថាចំពោះគម្រោងដែលត្រូវបើកការដ្ឋាននាពេលនេះគឺការជួសជុសផ្លូវអ៊ុតកៅស៊ូAC កម្រាស់៥cm លើកំណាត់ ផ្លូវចំនួន០៧ខ្សែផ្ទៃក្រឡាសរុប១២៤៤៥ម៉ែត្រការ៉េអនុវត្តដោយក្រុមហ៊ុនលីនសុគន្ធាខូអិលធីឌីក្នុងនោះរួមមាន  ផ្លូវលេខ១៩៤(២២៩២១៩) ប្រវែង៣៣៨ម៉ែត្រទទឹង៦.៥ម៉ែត្រផ្ទៃក្រឡា២១៩៧ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១។២ផ្លូវលេខ១៤៦(២៣៣២៤៥) ប្រវែង១៦០ម៉ែត្រទទឹង៧.ម៉ែត្រផ្ទៃក្រឡា១១៦៨ម៉ែត្រសង្កាត់ផ្សារដេប៉ូទី២។ ផ្លូវលេខ១៣៥(២២៥២៤៥) ប្រវែង៣៣២ម៉ែត្រទទឹង៧.៥ម៉ែត្រផ្ទៃក្រឡា២៤៩០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី២។៤ផ្លូវលេខ១១២(២៣៣២៤៥) ប្រវែង១៦៤ម៉ែត្រទទឹង៧.៥ម៉ែត្រផ្ទៃក្រឡា១២៣០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី៣។៥ ផ្លូវលេខ២២៦(២២៣២២៧) ប្រវែង១៣២ម៉ែត្រទទឹង៦.៥ម៉ែត្រផ្ទៃក្រឡា៨៥៨ម៉ែត្រសង្កាត់ផ្សារដើមគរ។ផ្លូវលេខ២២០(២១៩២២៧) ប្រវែង២៨៥ម៉ែត្រទទឹង៧.២ម៉ែត្រផ្ទៃក្រឡា២០៥២ម៉ែត្រសង្កាត់ផ្សារដើមគរ។និងទី៧ផ្លូវលេខ២១៨(២៥៣២៥៧) ប្រវែង២៤៥ម៉ែត្រទទឹង១០ម៉ែត្រផ្ទៃក្រឡា២៤៥០ម៉ែត្រសង្កាត់ទឹកល្អក់ទី៣។

   ក្នុងឱកាសនោះដែរដើម្បីឲ្យក្រុមហ៊ុនដំណើរការការងារខាងលើប្រកបដោយភាពរលូននិងអនុវត្តសម្រេចបានតាមផែនការការងារដែលបានអនុវត្តន៍តាមកិច្ចសន្យាលោកឯកឃុនដឿនបានស្នើអោយចៅសង្កាត់ពាក់ព័ន្ធទាំងអស់សហការពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងការដ្ឋានឲ្យបានដឹងនិងចូលរួមសហការតាមដានការអនុវត្តគម្រោង៕

 

អត្ថបទដែលជាប់ទាក់ទង