ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ និងក្រសួង៣ផ្សេ​ងទៀ​ត កំពុងរៀបចំច្របាច់​ក្រុ​មអ​ធិការ​កិច្ច បញ្ចូល​គ្នាតែមួ​យ ដើម្បីសម្រួលការលំបាក​ដល់​វិស័យឯ​ក​ជន និងបង្កើនប្រសិទ្ធភា​ព​កា​រងា​រ

56

 

ភ្នំពេញ ៖ យោងលទ្ធផលនៃវេទិ​កា​រាជរដ្ឋា​ភិបាល-ផ្នែកឯកជនលើកទី​១​៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិ​បាលក​ម្ពុជា ដាក់ចេញនូវវិធានការកែ​ទ​ម្រង់​មុត​ស្រួច ជាកញ្ចប់មួយចំ​នួ​ន សំដៅពង្រឹងភាពប្រកួ​ត​ប្រជែ​ង និងជំរុញការពិ​ពិ​ធកម្ម​សេដ្ឋ​កិច្ច។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏​ត្រូ​វបា​នរាជ​រដ្ឋា​ភិ​បាល ចាត់តាំង​ឱ្យ​ទទួល បន្ទុករៀបចំ និងដឹកនាំ​ក្រុ​មកា​រងារ ការច្របាច់បញ្ចូលក្រុមអធិ​កា​រកិច្ច​ការ​ងារតា​មសហ​គ្រាស គ្រឹះស្ថាន ក្នុងកម្រិតអន្តរស្ថាប័ន​ ​សំដៅជួយកាត់បន្ថយបន្ទុករ​ប​ស់ម្ចាស់​សហ​គ្រាស គ្រឹះស្ថាន និងធានាប្រសិទ្ធភាពអធិ​កា​រកិ​ច្ចការ​ងារ។

ដើម្បីឱ្យការច្របាច់បញ្ចូលនេះប្រព្រឹត្តទៅប្រ​ក​បដោ​យប្រសិ​ទ្ធភាព នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រសួងទាំង៤ខាង​លើ​ បានបើកកិច្ចពិ​ភា​ក្សា​ស្ដីពី ការច្របាច់បញ្ចូលក្រុមអធិការ​កិ​ច្ចកា​រងារ ក្នុងកម្រិតអន្តរស្ថាប័​ន​លើក​ដំ​បូង នៅទីស្ដីការក្រសួង​កា​រងា​រ ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងកា​រ​ងារ និងបណ្ដុះបណ្ដា​ល​វិជ្ជា​ជីវៈ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍​ថា​ យោ​ងតាមលទ្ធផលវេទិការា​ជ​រដ្ឋាភិ​បាល និងផ្នែកឯ​ក​ជនលើ​ក​ទី១៨ រាជរដ្ឋាភិបាលបាន​ចា​ត់តាំង​ឱ្យក្រ​សួងកា​រ​ងារ និងបណ្តុះបណ្តាល​វិ​ជ្ជាជី​វៈ ទទួលបន្ទុកការច្របាច់បញ្ចូ​ល​ក្រុម​អធិ​ការ​កិច្ច​ការងា​រ ក្នុងកម្រិតអ​ន្ត​រក្រសួ​ង​-ស្ថាប័ន ក្នុងនោះ ចែកជា២ជំហាន៖

​ជំហានដំបូង៖ គ្រប់ក្រសួង-ស្ថាប័នទាំងអស់ដែល​មា​នអធិ​ការ​កិច្ចទៅតា​មរោ​ងចក្រ សហគ្រាសលើសពីមួយ​ក្រុ​ម ​ត្រូវច្របាច់បញ្ចូលគ្នាទាំង​អស់ ឱ្យទៅជា​ក្រុម​តែមួ​យ និងចុះតែមួយលើកក្នុងមួ​យ​ឆ្នាំចំពោះ​គោល​ដៅមួ​យ ដោយរៀបចំបញ្ជីស​ក​ម្មភាព​អធិ​កា​រកិច្ច និងការកំណ​ត់​ពេលវេ​លាចុះ​ឱ្យបា​នច្បា​ស់លា​ស់ លើកលែងតែមានករ​ណី​ចាំបា​ច់​ ឬករណីជា​ប​ទល្មើ​ស។

ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ​ គឺបានបន្តប្រើយន្តការក្រុ​ម​អធិកា​រកិច្ច​ការងា​រ​តែមួយ ដែលចុះក្នុងពេល​តែ​មួ​យ និងប្រើបទដ្ឋានវាយ​ត​ម្លៃតែ​មួយ ដែលក្រសួងបានដាក់ឱ្យអនុវ​ត្ត​តាំងពី​ឆ្នាំ២​០១៤។ ក្រុមអធិការកិ​ច្ច​ការ​ងារ​នេះ​ នឹងចុះធ្វើអធិការកិ​ច្ច​ការ​ងារ​លើស​ហគ្រា​ស គ្រឹះស្ថានចំនួនតែម្ដងគត់​ក្នុ​ងមួ​យ​ឆ្នាំ ចំពោះគោល​ដៅ​មួយ​។

ជំហានបន្ទាប់៖ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិ​ជ្ជា​ជី​វៈ នឹងរៀបចំដឹកនាំក្រុមកា​រ​ងារ​ដោយ​មាន​ការ​ចូល​រួមពី​គ្រប់​ក្រសួង​ស្ថា​ប័ន មានក្រុមអធិការកិ​ច្ច​ការងា​រទៅ​តាម​ស​ហគ្រា សហគ្រាស ដើម្បីពិនិត្យពីសារសំខាន់​នៃ​ការ​ចុះធ្វើ​អធិ​ការកិ​ច្ច​នីមួយៗ កំណត់ឱ្យបាននូវអធិកា​រ​មួយ​ណាគួ​រទុក និងមួយ​ណា​គួរ​ដ​កចេញ និងរៀបចំជាបញ្ជីក្រុ​ម​អធិ​ការ​កិច្ច មុខងារ និងពេលវេលាចុះអធិ​កា​រកិច្ច​ឱ្យបា​នច្បា​ស់លា​ស់។

លោក ហេង សួ​រ រដ្ឋលេខាធិការក្រ​សួ​ងកា​រ​ងារ និងបណ្ដុះបណ្ដា​ល​វិ​ជ្ជាជីវៈ បានបញ្ជាក់​ប​ន្ថែម​ថា ក្នុងកិច្ចពិភាក្សាជា​មួ​យ​អន្តរ​ក្រសួង​នា​ព្រឹកនេះ យើងបានស្នើសុំបញ្ជីអធិកា​រ​កិច្ច​ការ​ងារ​រ​បស់​ក្រសួងនី​មួយ​ៗម​កពិនិ​ត្យរួ​មគ្នា “ប្រសិនបើកម្មវត្ថុអ​ធិ​កា​រកិ​ច្ចណាខ្លះ​ដូ​ចគ្នា យើងនឹងសំយោគ​ប​ញ្ចូល​គ្នា ហើយកម្មវត្ថុណា​ខ្លះ​ស្រ​ដៀង​គ្នា និងវាមាន​ស្ត​ង់ដារផ្សេងគ្នា​ ​យើងអាចសំយោគស្ត​ង់​ដារនេះ​ឱ្យ​ទៅជា​ស្តង់​ដាររួម”។

លោករដ្ឋលេ​ខាធិ​​កា​របានបន្តថា ក្នុងដំណើរការនៃការធ្វើអធិ​កា​រកិ​ច្ចកា​រងា​រនេះ ដំបូងឡើយម្ចាស់ស​ហ​គ្រាស​ គ្រឹះស្ថាន​ ​និងវិស័យឯក​ជ​ន​នានា ត្រូវធ្វើស្វ័យប្រកាសដោយ​ខ្លួ​នឯ​ងជា​មុន​សិន បន្ទាប់មក ក្រុមអធិកា​រកិ​ច្ច​ការងារ​អន្ត​រក្រ​សួង-ស្ថាប័ននឹងចុះទៅត្រួតពិនិ​ត្យ​រួម​គ្នាលើ​ស្វ័យប្រ​កាស​រប​ស់ផ្នែក​ឯក​ជន​ទាំង​នោះ​ “ថាតើកិច្ចការដែល​គា​ត់ធ្វើ​សមស្រ​ប ឬត្រឹមត្រូវតាមស្វ័យ​ប្រ​កាស​រប​ស់គា​ត់​ដែរ​ឬទេ”។ ដល់​ពេលនោះ​ ​ក្រុមអធិការកិច្ចកា​រ​ងារ​អន្ត​រក្រ​សួង នឹងធ្វើការវាយតម្លៃជាក់​ស្ដែ​ង ទៅលើអាជីវកម្ម​រ​បស់​ពួក​គាត់​តែ​ម្ដង៕

អត្ថបទដែលជាប់ទាក់ទង