ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លង​ចរន្តអគ្គិសនី ​បង្ក​​ជា​​អគ្គីភ័យ ​ឆេះ​ផ្ទះ​​២​ខ្នង ​នៅ​សង្កាត់​បឹងទំពុ​ន​២

54

​ភ្នំពេញ ៖ នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​មួ​យ​កន្លែង​​កើតឡើង​នៅផ្ទះ​លេខ​១២៧ ស្ថិ​តនៅតាម​បណ្តោយ​ផ្លូវ​លេខ​២០​២​ ក្រុមទី​​២ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​​២ ខ​ណ្ឌមា​នជ័យ រាជធានី​ភ្នំពេញ បណ្តាល​មក​ពី​ការឆ្លង​ចរ​ន្ត​អគ្គិ​សនី ។​

​ម្ចាស់ផ្ទះ​រង​ឈ្មោះ អ៊ុច សុខ​ហេង ភេទ​ស្រី អាយុ​៧២​ឆ្នាំ មុខរបរ​ជរា​​នៅ​ផ្ទះ ។ ផ្ទះ​រងគ្រោះ​ធ្វើ​អំពី​​​ថ្ម​ក្រោ​ម​ឈើ​​លើ ប្រក់​ស័ង្កសី ទំហំ ៦​ម៉ែ​ត្រ គុណនឹង ១២​ម៉ែត្រ ។​

​ហេតុការណ៍​ខាងលើ បាន​ឆេះ​បំផ្លាញ​ផ្ទះ​២​ខ្នង​​​ទាំង​ស្រុង និង​រោល​ជញ្ជាំ​ង​​ផ្ទះ​​ដែល​នៅក្បែរ​ខាង​អស់​​​ចំនួ​ន​២​ខ្នង និង​មិន​បណ្តាល​​​ឲ្យ​​មាន​គ្រោះថ្នាក់​មនុស្ស​ ​។​

​ក្នុង​នោះគេ​ឃើញ​មា​ន​​រថ​យន្ត​ការិយាល័យ​អគ្គិភ័យ​ ​ចំនួន​៩​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ទឹក​​​ពន្លត់ និង​រថយន្ត​ជំនួយ​រប​ស់​​កង​រាជអាវុធ​ហត្ថ​រា​ជធានី​​ភ្នំពេ​ញ​​ចំនួន ៥​គ្រឿង​, រថយន្ត​ក្រុមហ៊ុនស្រា​​បៀ​រ​​កម្ពុជា​​​ចំនួន ១​គ្រឿង ទើប​អាច​ពន្លត់​បា​ន​​ទាំង​ស្រុង​នៅ​ម៉ោង​១០​និ​ង​​០០​នាទី​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែ​ល ៕

អត្ថបទដែលជាប់ទាក់ទង