ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធី និង ឆៃ សារ៉ាជួបសំណាងល្អក្នុងការប្រកួតវិលជុំចុងក្រោយឬទេ ?

81

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលChampionលើសង្វៀនអាស៊ីអាគ្នេយ៍យប់

​ថ្ងៃទី១៧វិច្ឆិកាអ្នកប្រដាល់កម្ពុជា២រូបដែលកំពុងតែប្រឈមមុខនឹងការហាលអាវនោះមិនដឹងថានៅក្នុងការប្រកួតចុងក្រោយ

របស់គេក្នុងវគ្គវិលជុំបានទទួលទ្ធផលយ៉ាងណាឡើយ ។

ឆៃ សារ៉ាកំពូលអ្នកប្រដាល់ពូកែឡាំប៉ាហើយមិនទទួលយកលទ្ផលចាញ់នោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ

ផេត អ៊ូប៊ុន(Phat Oubun) ។ពួកគេទាំង២រូបប្រកួតបាន៣ប្រកួតដូចគ្នាហើយបានទទួលជ័យជំនះមួយប្រកួតនិងចាញ់២ប្រកូត

​ដូចគ្នា ។ពួកគេសុទ្ធតែប្រឈមមុខនឹងការហាលអាវដូចគ្នា​ហើយការប្រកួតមួយនេះពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នា​។

សារ៉ាជាអ្នកប្រដាល់ចូលចិត្តលេងកែងនិងវ៉ៃគ្មានសណ្ដាប់ធ្នាប់គឺគេដឹងតែសម្រុកចូលតែពេលខ្លះចូលឲ្យគេវ៉ៃក៏មាន

​ដែរ ។គេមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៨១ដង ចាញ់១៩ដង និងស្មើពិន្ទុ២ដង ។

ចំពោះអ្នកប្រដាល់ថៃផេត អ៊ូប៊ុនវិញគេជាអ្នកប្រដាល់ដែលប្រកួតក្នុងភាពស្ងប់ស្ងាត់មិនឆេវឆាវទោះបីគូប្រកួតឆេវ

​ឆាវមកលើខ្លួនក៏ដោយ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៧ដង និងចាញ់១៣ដង ។ឆៃ សារ៉ាជា

​អ្នកឈ្នះឬក៏ផេត អ៊ូប៊ុនជាអ្នកឈ្នះ?ពិតជាមិនអាចទស្សន៍ទាយមានមុនមែន ។

ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះរ៉ុង ណាផា(Rong Napha)ដែល៣ប្រកួតរបស់

​ពួកគេសុទ្ធតែឈ្នះបានមួយប្រកួត និង ចាញ់២ប្រកួតដូចគ្នា ។

រិទ្ធនៅក្នុងការប្រកួតលើកទី៣របស់គេត្រូវអ្នកប្រដាល់ថៃផេត អ៊ូប៊ុនអុកនឹងជង្គង់ឲ្យសន្លប់ទឹកទី៣ ។ពេលនេះគេជួប

​ជាមួយរ៉ុង ណាផាដែលជាអ្នកប្រដាល់មិនស្រួលបង្ក្រាបនោះទេ ។

រិទ្ធីមានប្រវត្តិប្រកួតចំនួន១២៥ដង ឈ្នះ៩៥ដង ចាញ់២៨ដង និងស្មើពិន្ទុ២ដង ។គេជាអ្នកប្រដាល់ដែលចូលចិត្ត

​បំពានលើគូប្រកួតគ្រាន់បើដែរ ។ចំពោះរ៉ុង ណាផាទោះបីគេវ៉ៃដោយមិនច្រងេងច្រងាងក៏ពិតមែនតែបើមានឩិកាសគេនឹង

​ផ្ដួលគូប្រកួតរបស់គេឲ្យបានឆាប់រហ័សជាទីបំផុត ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៧ដង ចាញ់១២ដង និងស្មើពិន្ទុ ១​ដង ។មិនដឹងថានរណា

​មានសមត្ថភាពដណ្ដើមជ័យជំនះនោះទេតែសម្រាប់ការប្រកួតមួយនេះគេសុទ្ធតែត្រូវការឈ្នះដូចគ្នា ។នរណាជាអ្នកជួបសំ

ណាងល្អ ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះព្រឿង សុចឺតក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់

ប៊ន ពន្លិតរបស់ក្លិបក្លិបនាគរាជចតុមុខក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។

អេលីត កែវឡុងក្លិបប៉ែន កាក់គុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សេក ចៅជូតក្លិបអង្គរមានជ័យ

​ខេត្តសៀមរាបក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ធា វាខនាក្លិបខេត្តរតនគីរីផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់អៀប លីឆាក្លិបតាឯកដំបងដែកមានរិទ្ធដោយប្រកួត

គ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង