ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាក្នុងគ្រួសារនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

64

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៥ខែវិចិ្ឆកាឆ្នាំ២០១៩វេលាម៉ោង១២និង០០នាទីនៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤  សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដឹកនាំដោយលោកវរសេនីយ៍ត្រីនួននីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  បានចុះប្រតិបត្តិការបង្រ្កាបករណី  ហឹង្សាក្នុងគ្រួសារនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់  និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ

ក្រោយពីបញ្ចប់ការស៊ើបអង្កេត  តាមការបំភ្លឺរបស់ជនរងគ្រោះនិងតាមចម្លើយសារភាពរបស់ជនសង្ស័យឃើញមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទហិង្សាក្នុងគ្រួសារនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង