ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រហ្មទណ្ឌ​អនុវត្ត​ដីកា​ឃាត់​ជនជាប់ចោទ​២​នាក់ពាក់ព័ន្ធ​បទល្មើស​២ផ្សេងគ្នា

56

ភ្នំពេញកម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ២០៦៥​.​ចុះថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩របស់លោកហួតវុទ្ធីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមដោយបានឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩ខេត្តកំពង់ចាម

ជនជាប់ចោទឈ្មោះបារាំងវីរៈភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិសំបូរឃុំសំបូរស្រុកបាធាយខេត្តកំពង់ចាមត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅចំណុចការដ្ឋានសំណង់ស្ថិតនៅផ្លូវលេខ៥១៦សង្កាត់បឹងកក់ខណ្ឌទួលគោករាជធានីភ្នំពេញនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ម្សិលមិញ

នៅថ្ងៃខែឆ្នាំដដែលនោះដែរកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញនិងស្នការដ្ឋាននគរបាលខេត្តកំពង់ចាមអនុវត្តន៍ដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៨៥ចុះថ្ងៃទីខែមករាឆ្នាំ២០១៧របស់លោកអ៊ុំចាន់ថុលចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាមឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទរំលោភសេពសន្ធវៈប្រព្រឹត្តកាលពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៥នៅខេត្តកំពង់ចាម

ជនជាប់ចោទឈ្មោះណាមីនូភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិព្រះអណ្តូងទីឃុំព្រះអណ្តូងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្លូវតាំងកសាងសង្កាត់កាកាបខណ្ឌពោធិសែនយ័រាជធានីភ្នំពេញនៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩

បច្ចុប្បន្នជនជាប់ចោទទាំងនាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង