ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនសង្ស័យ១០នាក់ នៅផ្ទះសំណាក់៨៨ករណីជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន

39

ស្រុកអង្គស្នួលករណីជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ឃាត់ជនសង្ស័យ១០នាក់នៅវេលាកើតហេតុថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៧និង៣០នាទីនៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់៨៨ស្ថិតនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល

ជនសង្ស័យ១០នាក់ស្រី០៤នាក់ឃាត់ខ្លួន៖

ឈ្មោះពេញសុធារ៉ាហៅវិរះភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិរំដួលឃុំសំបូរស្រុកសំរោងទងខេត្តកំពង់ស្ពឺ(ជួញដូរ) (បន្ទប់២៨)

ឈ្មោះទូចសុភាហៅញ៉ាញ់ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តនៅភូមិទូករទេះឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាល(ជួញដូរ)(បន្ទប់២៨)

ឈ្មោះជឿងជៀបភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិស្តុកស្លាតឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺ(ប្រើប្រាស់)

ឈ្មោះចាន់វុត្ថាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិមង្គលបុរីឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្តាល(ប្រើប្រាស់)

ឈ្មោះប៉ិច  ពិសីភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិបង្កោយឃុំសំបូរស្រុកសំរោងទងខេត្តកំពង់ស្ពឺ(ប្រើប្រាស់)

ឈ្មោះសុខថៃភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ  មុខរបរកម្មកររោងចក្រនៅភូមិព្រីងទឹកឃុំរការកោះស្រុកគងពិសីខេត្តកំពង់ស្ពឺ(ប្រើប្រាស់)

ឈ្មោះសុនស្រីពៅភេទស្រីអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិព្រៃបឹងសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ(ប្រើប្រាស់)

ឈ្មោះផាន់ស្រីតីភេទស្រីអាយុ២១ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិព្រៃបឹងសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ(ប្រើប្រាស់)

ឈ្មោះព្រំរិទ្ធីពុទ្ធិកាភេទស្រីអាយុ២៤ឆ្នាំមុខរបរបុក្គលិកខារ៉ាអូខេស្នាក់នៅភូមិព្រៃសំរោងឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល(ប្រើប្រាស់)

១០ឈ្មោះព្រំរិទ្ធីពុទ្ធិតាភេទស្រីអាយុ២៤ឆ្នាំមុខរបរបុក្គលិកខារាអូខេស្នាក់នៅភូមិព្រៃសំរោងឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល(ប្រើប្រាស់)

វត្ថុតាងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន១១កញ្ចប់(ធំ០១កញ្ចប់,មធ្យម០៣កញ្ចប់,និងតូច០៧កញ្ចប់)ទូរសព្ទ័ដៃ០៧គ្រឿងម៉ូតូចំនួន០៣គ្រឿង(ម៉ាកឌូក០១គ្រឿងផ្លាកលេខភ្នំពេញ1CM6676 ,ម៉ាកអ៊ិចសិនទរ័០១គ្រឿងគ្មានផ្លាកលេខ,និងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៨ផ្លាកលេខកំពង់ស្ពឺ1L 3459)ថង់វេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

សភាពនៃរឿងហេតុ

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានពីអ្នកគ្រប់គ្រងផ្ទះសំណាក់ថាមានមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លេខ២៨,លេខ២៤និងលេខ២៥ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិលបានចុះទៅដល់កន្លែងកើតហេតុឃើញជនសង្ស័យ០២នាក់នៅក្នុងបន្ទប់លេខ២៨និងមានថ្នាំញៀននិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនចំណែកនៅក្នុងបន្ទប់លេខ២៤មានជនសង្យ័យ០៤នាក់ស្រី០២នាក់ឃើញមានឧបករណ៍ប្រើប្រាស់ថ្នាំញៀនរីឯនៅក្នុងបន្ទប់លេខ២៥មានជនសង្ស័យ០៤នាក់។

តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះទូចសុភាហៅញ៉ាញ់បានឆ្លើយថាខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះពេញសុធារ៉ាហៅវិរះនៅបន្ទប់លេខ២៨តែត្រូវសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង

ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង