ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់វិធាន​ការ​ទ​ប់​ស្កាត់ ទឹកកខ្វក់ស្អុយ​ កុំឲ្យហូរ​ចូល​​ម​ក​ស​មុទ្រ​

51

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ក៏ត្រូវប្រ​ឈម​នឹងបញ្ហាទឹកកខ្វក់ស្អុយផងដែ​រ​ គឺត្រូវតែមានវិធានការទ​ប់​ស្កាត់ កុំឲ្យហូរចូល​មក​សមុទ្រ។ សម្តេចតេជោ​នាយ​ករដ្ឋមន្រ្តី បានណែនាំឲ្យប្រើប្រាស់ថវិកាប្រមាណ ១​៧០ លានដុល្លារបន្ថែមទៀត ស​ម្រាប់គម្រោ​ងទឹក​ស្អាត ដែលប្រទេសចិនជាមិ​ត្ត​បានជួ​យជាជំនួយឥតសំណងលើទឹកប្រា​ក់ស​រុប​ប្រមាណ ៦០០ លានដុល្លារអា​មេរិក​។

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​បានអញ្ជើញជាអធិបតីដ៏ខ្ព​ង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសា​ង​សង់​ផ្លូវ​ចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស​ម្តេចតេ​ជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះ​សី​ហនុ ដែលបានចូលរួមគាំទ្រគម្រោងសាងសង់​ផ្លូ​វក្នុ​ងក្រុង​ចំនួន ៣៤ ខ្សែ លើទឹកប្រាក់​ប្រ​មាណ​ ២៩៤ លានដុល្លារ ដែលត្រូវសាងសង់ឲ្យហើយ​​នៅក្នុង​រយៈ​ពេលតែ​ជាង ៨ខែ គិតចាប់ពីថ្ងៃបើការដ្ឋានសា​ង​សង់នៅ​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។

សម្តេចតេជោ បានថ្លែងថា ខេត្តព្រះសីហនុគឺ​ជា​ខេត្តដែ​លមាន​សក្តា​នុពល​បំផុតមួយ ដែលក្នុងឆ្នាំ ២០១៩ នេះ គឺបានទាក់ទាញភ្ញៀវទេសចរ​ណ៍​ប្រមា​ណ ១លាន ៩សែននាក់ ដែលក្នុងនោះគឺមានទេសចរជា​តិ​ប្រមា​ណ​ ១លាន២សែន នាក់ និងទេសចរប​រ​ទេសប្រ​មា​ណ ៧៣ម៉ឺននាក់ ចំនួននេះគឺមានការកើនឡើងប្រមា​ណ​ ​១០,៦២%។ ទន្ទឹមនឹងនេះដែរ ខេត្តព្រះសីហនុក៏​ត្រូ​វប្រ​ឈម នឹងប​ញ្ហាទឹក​កខ្វក់ស្អុយផ​ង​ដែរ គឺត្រូវតែមានវិធានការទប់​ស្កា​ត់កុំ​ឲ្យហូរ​ចូលម​ក​សមុទ្រ។ សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី បានណែនាំឲ្យប្រើប្រាស់​ថវិ​កាប្រ​មាណ ១៧០ លានដុល្លារបន្ថែមទៀត ស​ម្រា​ប់គ​ម្រោងទឹ​ក​ស្អាត ដែលប្រទេសចិនជាមិត្តបានជួ​យ​ជាជំ​នួយឥ​តសំណ​ងលើទឹ​កប្រា​ក់សរុ​បប្រ​មាណ ​៦០០ លានដុល្លារអាមេរិក។

​សម្តេចតេជោ បានបញ្ជាក់បន្ថែមថា មិនថាតែក្រុងព្រះសីហនុទេ​ ​គឺសូមបងប្អូនប្រជាពលរដ្ឋនៅ​ទូ​ទាំ​ង​ប្រទេស នាំគ្នាថែរ​ក្សាសម្អាតសំរា​មឲ្យបានស្អា​តល្អ ជាពិសេសនៅតាមសមុ​ទ្រ​ កុំបោះសំរាមចោលពា​ស​វា​លពាស​កាល ជាពិសេសថង់ប្លា​ស្ទិ​ក​ ដែលធ្វើឲ្យប៉ះពា​ល់ដ​ល់បរិ​ស្ថានយ៉ា​ង​ធ្ងន់ធ្ងរ។ ដើម្បី​សោភ័​ណភា​ព ខេត្ត ក្រុង និងមុខមាត់ ប្រទេសជាតិយើង​ ​គឺយើងទាំងអស់គ្នាត្រូវចូល​រួ​មសម្អា​តអ​នាម័​យឲ្យបានគ្រប់​ៗគ្នា​នៅទូទាំង​ប្រ​ទេស​៕​​​​​

អត្ថបទដែលជាប់ទាក់ទង